ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងកងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ១៣រូប ត្រូវបានផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរស័ក្កិ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរសក្កិ និងប្រគល់លិខិតសរសើរជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចំនួន ១៣រូប ក្រោមអធិតីបភាពដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី អ៊ុក​ សាម៉ុន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយអញ្ជើយចូលរួមពីសំណាក់អស់លោក លោក ស្រី មេបញ្ជាការរងខេត្ត ស្រុក យ៉ាងច្រើនកុះករផងដែរ។

ពិធីខាងលើនេះប្រារព្ធធ្វើឡើង​នាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់​ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ក្នុងពិធីនោះលោកឧត្តមសេនីយ៍ត្រី អ៊ុក​ សាម៉ុន​ បានមានប្រសាសន៍ថា ដោយមានការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តការងារទទួលបានជោគជ័យ​ និងមានស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំបានសម្រេចប្រគល់ភារកិច្ចថ្មី​ និងដំឡើងឋានន្តរសក្តិជូនដល់បងប្អូនកងកម្លាំងទាំងនេះ។

លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់បងប្អូនកងរាជអាវុធហត្ថទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារប្រកបដោយក្រមសីលធម៌ គោរពវិន័យ បទបញ្ជា គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ ថែរក្សាការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍​ ជាពិសេសត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តន៍ពណ៌ កើតឡើងជាដាច់ខាត៕ ប៉ឹម ពិន


ចែករំលែក៖