ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចហើយ

ចែករំលែក៖

នៅព្រឹក ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅការិយល័យលេខ ១៦៩៧ ក្នុង សាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃអាទិត្យនេះ គឺគ្រប់ការិយាល័យទូទាំងប្រទេសនឹងបើកទ្វារទទួលបងប្អូនទៅបោះឆ្នោតចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល គឺមានរយៈពេលតែ១ថ្ងៃគត់។ សូមបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

 


ចែករំលែក៖