ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី ២៩ខែកក្ដដាឆ្នាំ២០១៨ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង បានអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ រ នីតិកាលទី៦ នៅការិយាល័យ សាលាបឋមសិក្សា ក្រុងព្រះសីហនុ ក្រុងស្វាយរៀង ។
ដោយក្នុងឪកាសនោះដែរ ក៏មានថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោ តទាំងទឹកមុខសប្បាយរីករាយនិងញញឹ មញញេម យ៉ាងច្រើនកុះករផងដែរ។
បើតាមការឲ្យដឹង ពីលោកឯមស៊ុត គណៈកម្មាធិការជាតិការបោះឆ្នោត ខេត្តស្វាយរៀង បានឲ្យដឹងថា នៅខេត្តស្វាយរៀង មាន៨០ ឃុំ សង្កាត់ មាន៩២៦ការិយាល័យ សម្រាប់បំរើការបោះឆ្នោត និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ៣៥២០៦១នាក់ មាន៥អាសនៈ និងមានគណបក្សនយោបាយ ចំនួន១៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរតែមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេ យ្យ គណបក្សមាតុភូមិយើង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សឆន្ទះខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេ តយ្យ ដែលបានដាក់ពាក្យ ឈរឈ្មោះបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រារព្ធធ្វើទ្បើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨ នេះផងដែក្នុងនោះ ក៏មានអ្នកសង្កេតការណ៍ជាតិ ៣១៦៧នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ ២៧៥៩នាក់ ក្នុងនោះពេញសិទ្ធ ១៨១៦នាក់ បំរុង៩៤៣នាក់។
ចំណែកការងារ សន្តិសុខសណ្តាប់ធ្នាប់ ទូទៅនៅក្នុងថ្ងៃបោះឆ្នោត ពុំមានអ្វីគួរអោយ កត់សម្គាល់នោះទេ គឺមានសន្តិសុខល្អប្រសើរ ដោយមានកម្លាំង សមត្ថកិច្ចការពារសុវត្ថិភាព គ្រប់ការិយាល័យបោះឆ្នោត ទាំងអស់ក្នុងខេត្តស្វាយរៀងផងដែ រ៕ យឹម សុថាន