ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោចណាស់មនុស្ស 10 នាក់បានស្លាប់បន្ទាប់ពីរញ្ជួយដីកម្រិត 6.4 រ៉ិចទ័រកើតឡើងនៅកោះ Lombok របស់ឥណ្ឌូនេស៊ី

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស 10 នាក់បានស្លាប់ បន្ទាប់ពីរញ្ជួយដី 6,4 រ៉ិចទ័រដ៏ខ្លាំងក្លាមួយកាលពីថ្ងៃអាទិត្យបានវាយប្រហារគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ Lombok នៅក្នុងប្រទេសឥណ្ឌូនេស៊ី បំផ្លាញអគារជាច្រើន។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថា “ការរញ្ជួយដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និងមនុស្សចំនួន 40 នាក់បានរងរបួស និងផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ” ។

លោក Nugroho បានថ្លែងថា: «យើងប៉ាន់ប្រមាណថាចំនួននេះនឹងបន្តកើនឡើងដោយសារយើងមិនបានប្រមូលទិន្នន័យ»។

ស្ត្រីម៉ាឡេស៊ីអាយុ 30 ឆ្នាំម្នាក់បានស្ថិតក្នុងចំណោមជនរងគ្រោះ, លោកបន្ថែមថា អ្នកដែលរងផលប៉ះពាល់ ត្រូវបានវាយប្រហារដោយកំទេចកំទី ។

ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង 6 និង 47 នាទីព្រឹក ថ្ងៃអាទិត្យ ហើយមានជម្រៅតែ 7 គីឡូម៉ែត្រប៉ុណ្ណោះ ជម្រៅរាក់ដែលអាចបង្កើនឥទ្ធិពលរបស់វា។ នេះបើតាមការស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ។

ការរញ្ជួយដីទំហំ 6,4 រិចទ័រត្រូវបានគេចាត់ទុកថាមានភាពខ្លាំងក្លាហើយអាចបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ។ ការរញ្ជួយដីនេះក៏អាចប៉ះពាល់ដល់ឧទ្យានជាតិ Mount Rinjani ផងដែរ ៕


ចែករំលែក៖