ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោនៅថ្ងៃនេះដ៏ច្រើន លើសលប់ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករសៀលថ្ងៃនេះ សម្តេចតេជោថ្លែងថា៖
«អរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោនៅថ្ងៃនេះដ៏ច្រើន លើសលុប! បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
តាមរបាយការណ៍ពី គ.ជ.ប គិតមកត្រឹមម៉ោង ៣:០០ រសៀលនេះ ដែលជាម៉ោងបិទការិយាល័យបោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមានប្រជាពលរដ្ឋខ្មែរជាង ៨០.៤៩ ភាគរយ ស្មើហ្នឹងប្រមាណ ៦,៧៤៤,៨៩៣ លាននាក់ បានចូលរួមបោះឆ្នោតនៅថ្ងៃនេះ។
ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
សូមបងប្អូនតាមដានការប្រកាសលទ្ឋផលនៃការបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា» ៕