ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ជិះម៉ូតូត្រូវជនសង្ស័យឆក់កាបូបស្ពាយបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ការបូបស្ពាយពីនារីវ័ក្មេងម្នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធ ខាងលិចស្តុបថ្មី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ មុខរបរជាបុគ្គលិកក្រុមហ៊ុន ។

ជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ ខណៈដែលនាងកំពុងជិះម៉ូតូម៉ាក លេត ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1CB 4924 ធ្វើដំណើរលើផ្លូវសហព័ន្ធពីលិចទៅកើត លុះជិតដល់ស្តុបព្រលានយន្តហោះថ្មី បង្អង់ល្បឿន ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកលេតដូគា មិនចាំស្លាកលេខ មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ដែលនាងទុកនៅខាងមុខកន្លែងដាក់ជើង​ បានសម្រេចរួចគេចខ្លួនបាត់។

ភ្លាមនោះរូបនាងខំជិះម៉ូតូដេញតាម និងស្រែកថាចោរៗពីក្រោយស្រាប់តែមានជនង្ស័យម្នាក់ទៀតមកពីក្រោយជិះម៉ូតូស្កូបពីមិនចាំស្លាកលេខមកកាច់សោម៉ូតូពន្លត់រួចដកសោទៅបាត់ ។

តាមនារីរងគ្រោះបានឲ្យដឹងថា ក្នុងកាបូបនោះ មានលេបថបមួយគ្រឿង ទូរស័ព្ទ អាហ្វូន៦ មួយគ្រឿង ឯកសារមួយចំនួន លុយមានតែ១០ដុល្លារ ។

នាងបានបញ្ជាក់ថា​ ក្នុងករណីនេះនាងត្រូវបានចោរឆក់ការបូបជាលើកទី២ហើយ។

ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប២ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ សុខាសែនជ័យ


ចែករំលែក៖