ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យជាមុខសញ្ញាប្លន់៥នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យ ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងរាជធានីចំនួន៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានក្រោយពីពួកគេវាយប្លន់យកម៉ូតូ ពីយុវជនម្នាក់បានសម្រេច នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ ​។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ​ទី​១ ឈ្មោះ​ នុត​ សិត ហៅអា​វែង ភេទប្រុស​ ជា​បងធំ ប្រចាំក្រុម អាយុ​​២១ឆ្នាំ ​មុខរបរ​​ កម្មករ​សំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ​ ស្នាក់នៅភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិសែនជ័យ​ មាន​ភូមិ​កំណើត​ភូមិ​ព្រៃ​ធំ​ ឃុំព្រៃធំ​ ស្រុក​កំពងរោទ៍​ ខេត្ត​ស្វាយ​រៀង​ ។ ទី​២ ឈ្មោះ​ សៀម​ វណ្ណរី ភេទប្រុស អាយុ​១៧ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ស្នាក់នៅ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​នៅ​ភូមិ​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៣​ ឈ្មោះ សៀម​ វណ្ណរ៉ា ហៅឆាង​ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​មុខរបរ​ ធ្វើចោរ​ ស្នាក់នៅភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៤​ ឈ្មោះ​ ម៉ៅ​ ថែល ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរ​ ទើបចូលរួមជាសមាជិកក្រុមខាងលើ ​ មាន​ស្រុកកំណើត ​ភូមិ​ ចំការ​គួយ​ ឃុំដំរី​ពួន​ ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃវែង​ ។ ទី​៥ ឈ្មោះ​ លៀប​ អុី​សា​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ​ស្នាក់នៅផ្ទះឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែនជ័យ​មាន​ស្រុកកំណើតនៅ​ភូមិ​ព្រៃ​លាន​ ឃុំ​រំលេច​ ស្រុក​សុីធរកណ្តាល​ ខេត្ត​ព្រៃវែង​ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ កន្លងមកតែងដើរធ្វើសកម្មភាព បង្កអសន្តិសុខក្នុងសង្គមពេលរាត្រី បើមានឱកាសសម្រាប់ពួកគេ ឈានដល់វាយប្លន់យកម៉ូតូ ទ្រព្យសម្បត្តិ ពីអ្នកដំណើរទៀតផង ។

ក្រុមជនសង្ស័យខាងលើ បន្ទាប់ពីសមត្ថកិច្ចខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនបានបន្តបន្ទាប់ សរុបចំនួន៥នាក់រួចមក កសាងសំណុំរឿងនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ត្រូវបាននគរបាលនាំខ្លួនទៅតុលាការ ដើម្បីឲ្យព្រះរាជអាជ្ញាសម្រេចលើជោគវាសនារបស់ពួកគេ ៕ សុខាសែនជ័យ


ចែករំលែក៖