ខេត្តកំពង់ធំ៖ ប្រភពពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១០ ប្រព័ន្ធ ក្នុងខេត្តកំពង់ធំ ។
ប្រភពបន្តថា ប្រព័ន្ធធារាសាស្ត្រចំនួន១០រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ដំបូកយួន ស្ថិតក្នុងស្រុកបារាយណ៍ ។
២. ប្រព័ន្ធធារាសាស្ត្រ ស្រឡៅ ស្ថិតក្នុងស្រុកបារាយណ៍ ។
៣. ប្រព័ន្ធធារាសាស្ត្រ ហ៊ុន សែន បារាយណ៍ ស្ថិតក្នុងស្រុកបារាយណ៍។
៤. ប្រព័ន្ធធារាសាស្ត្រ បឹងត្បូង ស្ថិតក្នុងស្រុកបារាយណ៍ ។
៥. ប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនីត ស្ថិតក្នុងស្រុកសន្ទុក ។
៦. ប្រព័ន្ធធារាសាស្ត្រ អូរអន្សាល ស្ថិតក្នុងស្រុកកំពង់ស្វាយ ។
៧. ប្រព័ន្ធធារាសាស្ត្រ អូរអ្នកតាកែ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ។
៨. ប្រព័ន្ធធារាសាស្ត្រ ក្រហម ក ស្ថិតក្នុងស្រុកសណ្តាន់ ។
៩. ប្រព័ន្ធធារាសាស្រ្ត បឹងខ្វែក ស្ថិតក្នុងស្រុកសណ្តាន់ ។
១០. ប្រព័ន្ធធារាសាស្រ្ត អូរត្នោត នៅស្រុកសណ្តាន់ ៕