ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់មានទំនាស់ពាក្យសំដីនឹងគ្នាកាប់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួន បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីហិង្សាកាប់ទៅលើជនរងគ្រោះបណ្ដាល ឲ្យរងរបួសធ្ងន់គ្រាន់តែរឿងទំនាស់ពាក្យសំដីបន្តិចបន្តួចប៉ុណ្ណោះ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សន សាមុត អាយុ២១ឆ្នាំ មុខរបរកម្មករោងចក្រ សាន់ហ្វេង ទីលំនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះថាំ បូរី អាយុ៣០ឆ្នាំ មុខរបរកម្មករោងចក្រសាន់ហ្វេង ទីលំនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដូល ខេត្តស្វាយរៀង ខណៈរងរបួសត្រូវចំក្បាលខាងក្រោយនឹងកខាងឆ្វេង ធ្ងន់ធ្ងរ ។

ប្រភពបន្តថាកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានទទូលព័ត៌មានពីបុរសជាសន្តិសុខ ម្នាក់ដែលយាមនៅមណ្ឌលកំសានបាវិត ស្ថិតនៅក្នងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៍ថាមានករណីហិង្សាដោយចេតនាមូយកេីតឡេីងបង្កដោយជនសង្ស័យម្នាក់បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលខាងក្រោយនិងកខាងឆ្វេង ។

ក្រោយមកសមត្ថកិច្ចបានទៅដល់កន្លែងកេីតហេតុ បាននាំខ្លូនជនសង្ស័យ មកអធិការរដ្ឋាននគរបាលក្រុងបាវិតដេីដ្បីសាកសួរ ជនសង្ស័យនិយាយថា ខ្លូនកាប់ជនរងគ្រោះមូលហេតុទំនាស់ពាក្យសំដីគ្នាតិចតូច ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លូនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដេីម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖