ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់សង្ស័យបែកថ្នាំយកកាំបិត និងដំបងដើរកាប់បំផ្លាញម៉ូតូអ្នកដំណើរផ្អើលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវគេសង្ស័យថាបែកថ្នាំ ហើយបានយកកាំបិតនិងដំបងដេញកាប់គេឯង ផ្អើលពេញផ្លូវ និងកាប់ម៉ូតូអោយខូចខាតចំនួន២គ្រឿង ។ ករណីនេះ បានកើតឡើងកាលពីម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា មុនពេលកើតរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកឃ្លៀក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ0469 ជិះឌុបគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញយុវជនបែកថ្នាំ ខាងលើដៃកាន់កាំបិត និងដំបងដើមកសំដៅពេលនោះជនរងគ្រោះក៍រត់ចេញពីម៉ូតូទាំងភ័យខ្លាចពេលនោះយុវជនដែលគេសង្ស័យថាបែកថ្នាំនោះបានយកកាំបិតកាប់ម៉ូតូបណ្តាលអោយរងការខូចខាត។និងម៉ូតូ១គ្រឿងទៀតម៉ាកសងបិុចព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1BN9142 រងការខូចខាតតិចតួច និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកប៉ុស្តិ៍ទឹកថ្លា។ សមត្ថកិច្ចប្រាប់ថាយុវជនបែកថ្នាំខាងលើឈ្មោះ ច៉ូវ អាយុប្រហែល២៣ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ។
អ្នកភូមិដែលធ្លាប់ស្គាល់បានអោយដឹងថាយុវជនខាងលើធ្លាប់សមត្ថកិច្ចចាប់យកទៅមណ្ឌកកែប្រែច្រើនដងដែហើយដែដោយម្តាយបង្កើតរបស់គេបានស្លាប់បាត់ទៅហើតចំណែកឱពុកមានប្រពន្ធចុងហើយក៍មានសត្តិមិនល្អដែ។

បច្ចុប្បន្នយុវជនបែកថ្នាំខាងលើកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមបណ្តឹងម្ចាស់ម៉ូតូ៕  តុង សីហា


ចែករំលែក៖