ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូបត់ឆ្លងផ្លូវហើយត្រូវរថយន្តធុនធំបើកបុក ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1J 6721 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានបត់ឆ្វេង ក្នុងបំណងឆ្លងផ្លូវពេលឆ្លងបានពាក់កណ្តាល ស្រាប់តែមានរយន្តមួយគ្រឿម៉ាកហុីយ៉ាន់ដាយ ប្រភេទធុនធំដឹកដែក ពាក់ស្លាកកំពង់ចាម 3A.6929 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀតក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូដែលបើកឆ្លងផ្លូវនោះពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលរងរបួសធ្ងន់ម៉ូតូចូលក្រោមរថយន្តតែម្តង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្តសាម៊ុយទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដោយឡែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕
តុង សីហា