ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កាណូតបុកជាមួយទូកស្មាច់បណ្តាលបុរសម្នាក់បានស្លាប់ ក្នុងទឹកស្ទឹងតាំងក្រសាំង

ចែករំលែក៖

ខេត្តកំពង់ធំៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងកាណូតបុកនឹងទូក នៅតាមដងស្ទឹងតាំងក្រសាំង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងខូចខាតទូក១គ្រឿង ។

នគរបាលចរាចរណ៍ស្រុកសន្ទុកបានឲ្យដឹងថា អ្នកដែលបានឃើញហេតុការណ៍បានប្រាប់ថា នៅវេលាម៉ោងប្រហែល ៦ល្ងាចមានកាណូតដឹកស្រូវមូយគ្រឿងបើកពីទឹសខាងកើតស្ពុះទៅទឹសខាងលិច នៅពេលដល់ចំណុចអណ្លងតាហាច ក៏ស្រាប់តែទៅបុកទូកស្មាចដែលកំពុងធ្វើចរាចរណ៍ ច្រាស់ទិសគ្នាបណ្ដាលអ្នកបើកបរទូកស្មាច់ស្លាប់នៅ និងកន្លែងកើតហេតុតែម្ដង ។ ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែលជាង៦ ល្ងាចថ្ងៃទី០៤ខែសីហាឆ្នាំ២០១៨ ហើយរកឃើញសាកសពនៅវេលាម៉ោង៧ និង៣៦នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នេះ ។

ជនរងគ្រោះមានឈ្មោះលីណាត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះលីន មានកូនបីនាក់ មានទីលំនៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចប្បន្ន នគរបាលចរាចរណ៍ស្រុកសន្ទុកកំពុងស្រាវជ្រាវរកការម្ចាស់កាណូត ដែលបើកបុកទូកជនរងគ្រោះឲ្យស្លាប់នោះ យកមកដោះស្រាយទៅតាមផ្លូវច្បាប់់ ។ សមត្ថកិច្ចបន្តថា អ្នកបើកបើកបរកាណូត បង្កហេតុ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖