ភ្នំពេញ : ខណ្ឌចំការមនសហការជាមួយនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះ ជនសង្ស័យ២នាក់ត្រូវនគរបាលបន្ទាប់ពីធ្វេីសកម្មភាពប្លន់ម៉ូតូម៉ាកស៊ុយសគីនិចពណ៍សលាយក្រហមសេរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញកណ្ដាល១Z ២៤០៣រងគ្រោះបានសំរេច កាលពីថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១៨នៅចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ រ៉ន ស្រីនីត ភេទស្រី អាយុ ១៩ឆ្នាំមុខរបរលក់ដូរ នៅផ្ទះជួល ភូមិពង្រសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់ ម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z ២៤០៣ដោយមុនកេីតហេតុខ្លួនបានជិះម៉ូតូ២នាក់បងប្អូនស្រីចេញពីផ្ទះជួលនៅវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៨បានឈប់ម៉ូតូមកចាំបងស្រីមកពីខេត្តជិះរថយន្តក្រុងរួចមកដល់ចំណុចផ្លូវមុនីរ៉េតកែងផ្លូវម៉ៅសេទុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមនក៏មានជនសង្ស័យ៣នាក់ក្នុងនោះប្រុស២ស្រី១ម្នាក់ហេីយបុរសជនសង្ស័យក្នុងចំនោម៣នាក់បានដកអាវុធខ្លីពីចង្កឹះភ្ជង់មកលេីខ្លួននិងនិយាយថាបេីមិនអោយម៉ូតូនិងហានស្រែកផ្អេីលគ្នានិងបែកបែកក្បាលក្រោយមកក៏ភ័យពេកនិងអោយម៉ូតូរួចក៏ស្រ្តីម្នាក់សង្ស័យបានឡេីងជិះម៉ូតូខ្លួនគេចបាត់ស្រមោលឈឹងក្រោយមកក៏ឡេីងជិះម៉ូតូឌុបទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកជនល្មេីសចាត់ការតាមផ្លូវច្បាប់ ។
លោក ហ៊ាង ថារ៉េត អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់អ្នកយកពត៍មានអោយដឹងថាក្រោយពីមានករណីប្លន់ម៉ូតូនិងតាមការរាប់ពីស្រ្តីរងគ្រោះថាមានប្រដាប់អាវុធខ្លីរួចក៏បេីកការសេុីបអង្កេតសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក រហូតដល់ថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៨ក៏ឈានដល់ឃាត់បុរសជនសង្ស័យមានឈ្មោះរ៉ាត់ វណ្ណី ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានម្នាក់នៅចំណុចផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ហេីយសាកសួរនាំជនសង្ស័យបានទទួលស្គាល់បានប្រព្រឹត្តប្លន់ប្រដាប់អាវុធដកកាំភ្លេីងម៉ាកកា៥៤ភ្ជង់ប្លន់យកម៉ូតូពីស្រ្តីរងគ្រោះ ។
លោក អធិការរងបន្តទៀតថាក្រោយពីសួរនាំជនសង្ស័យបានឆ្លេីយសារភាពបានយកម៉ូតូរងគ្រោះទៅលក់អោយគេនៅស្រុកសំរោងខេត្តតាកែវបានតំលៃ៦៥០ដុល្លារួចក៏បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញនិងសហការជាអធិការស្រុកខេត្តតាកែវឃាត់បុរសជនសង្ស័យឈ្មោះ សន សំអាត ភេទប្រុស អាយុ៤០ឆ្នាំមុខរបរកសិករស្នាក់នៅភូមិពេជ្រឥន្រ្ទា ឃុំ បឹងត្រាញ់ខាងជេីង ស្រុកសំរោង ខេត្តតាកែវឃាត់ពីបទទទួលផលចោរកម្មយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមនហេីយជនសង្ស័យទទួលស្គាល់បានទិញម៉ូតូម៉ាកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z-២៤០៣ក្នុងតំលៃ៦៨០ដុល្លាហេីយខ្លួនយកទៅលក់បន្តអោយទៅខេត្តកំពង់ស្ពឺបានតំលៃ៧២០ដុល្លាក្រោយមកក៏លុយចាយវាយអស់ទេីបសមត្ថកិច្ចមកដល់ចាប់ខ្លួនតែម្ដង ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ពីបទប្រេីអាវុធខ្លីម៉ាកកា៥៤ភ្ជង់ប្លន់ម៉ូូតូស្រ្តីរងគ្រោះបានសំរេចនិងជនសង្ស័យម្នាក់ទៀតឃាត់ពីបទទទួលលផលចោរកម្មទិញម៉ូតូដោយគ្មានឯកសារនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដេីម្បីចាត់ការបន្តតាមនីតិវិធីតាមផ្លូវច្បាប់ ៕ ស រស្មី