ភ្នំពេញ៖ គួរឲ្យសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះម្ចាស់ពាន The Voice KidCambodia រដូវកាលទី១ពេជ្រថៃផង ព្រោះតែជដូនជាទីស្រលាញ់ដែលពេជ្រថៃដែលតែងហៅ«ម៉ែចាស់»បានទទួលមរណភាពកាលពីយប់ថ្ងៃទី៦ខែសីហានេះហើយ។
ការចាកចេញរបស់លោកយាយលើកនេះបានធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះមានក្ដីរន្ធត់ចិត្តជាខ្លាំងព្រោះតែមិននឹកស្មានថាខ្លួនត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សបែបនេះឡើយ។យ៉ាងណាមិញដោយក្នុងនោះប្អូនក៏បានបង្ហោះរូបភាពអមជាមួយនឹងសារខ្លីមួយដោយបានរាយរាប់ពីភាពទុក្ខសោករបស់ខ្លួនផងដែរដោយរូបនាងបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថាម៉ែចាស់ៗៗក្រោកឡើងចៅមិនអោយម៉ែចាស់ទៅណាចោលចៅទេ….ពេជ្រថៃបានស្រែកទ្រហ៊ោយំយ៉ាងខ្លាំង… បន្ទាប់ពីគាត់ត្រូវបានបាត់បង់ម៉ែយាយធ្លាប់ចិញ្ចឹមបីបាច់ថ្នាក់ថ្នមជាទីស្រឡាញ់ជារៀងរហូតនេះ។
ភាពកក់ក្តៅទាំងឡាយបានរសាយរសាត់បាត់ស្រមោលសូន្យឈឹងខណះខ្លួនខ្វះភាពកក់ក្តៅពីម្តាយតាំងពីតូចដែលមានកាតព្វកិច្ចទៅបម្រើការងារនៅឯប្រទេសថៃនោះហើយពេលនេះយាយក៏បានចែកឋានចោលទៀតតើអ្នកយល់ពីអារម្មណ៍នៃភាពឯកកោពេជ្រថៃទេ..???។គ្រាន់តែទទួលបានដំណឹង និងឃើញសានេះភ្លាមក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាចូលរួមសម្ដែងក្ដីសោកស្ដាយអាណិតពេជ្រ ថៃ និងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំផងដែរ។
ពេជ្រ ថៃ បានរស់នៅជាមួយជីដូនចាប់តាំងពីដឹងក្តីក្រោយពីម្តាយឪពុករបស់ខ្លួនបានចាកចេញពីស្រុកកំណើតទៅធ្វើជាកម្មករនៅប្រទេសថៃ។បច្ចច្ចុប្បន្ន ពេជ្រថៃ ជីដូន និងឪពុកម្តាយបានរស់នៅជួបជុំគ្នានៅឃុំជ្រៃស្រុកមោងឫស្សីខេត្តបាត់ដំបងក្រោយពីពេជ្រ ថៃលើកពានប្រឡងចម្រៀងកុមារកាលពីកន្លងទៅដែលអាចឲ្យកុមាររូបនេះមានលទ្ធភាពរកប្រាក់ចំណូលជួយគ្រួសារនោះ ប៉ុន្តែពេលនេះជីដូនដែលចិញ្ចឹមបីបាច់ពេជ្រ ថៃបានទទួលមរណភាពដែលបន្សល់ទុក្ខនូវការសោកស្តាយសម្រាប់ក្រុមគ្រួសារ៕ វឌ្ឍនា