ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបុករថយន្តសណ្តោងកុងតឺន័របណ្តាលឲ្យរងការខូចខាត និងរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តធន់ធំចំនួន២គ្រឿងបើកបរដោយ​ខ្វះការប្រុងប្រយ័ត្ននឹងមិនចេះអធ្យាស្រ័យ ក៏បានបុកគ្នាយ៉ាងពេញទំហឹងត្រង់ចំណុចផ្លូវ៥០ម៉ែត្រកែងផ្លូវ២១៧​ កាលពីវេលាម៉ោង​ ០៤នឹង៣០នាទីរសៀល ថ្ងៃអង្គារ ១១រោច​ ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ​ ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ​ឃើញរថយន្តសណ្តោងទូរកុងតឺន័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D -5989 បើករបបពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ​ ដោយមិនបានបន្ថយល្បឿន ហើយស្របពេលដែលរថយន្តស្ទូចធន់ធំមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A -7542 កំពុងបោះពួយយ៉ាងលឿនពីទិសដៅពីជើងទៅត្បូង និងចាប់ហ្វាំងមិនសុី ក៏បណ្តាលឲ្យជ្រុលបុកចំពាក់កណ្តាលទូរកុងតឺន័រ​ ធ្វើអោយក្បាលរថយន្តស្ទូចខ្ទេចខូចខាតផ្នែកខាងមុខយ៉ាងដំណំ ​និងធ្វើឲ្យតៃកុងរថយន្តស្ទួចរងរបួសជើងម្ខាង តែស្រាល ។

ក្រោយកើតេហតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ​ដង្កោរងចាំដោះស្រាយគ្នានាពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖