ភ្នំពេញៈ នគរបាលប៉ុស្តិ៍ទំនប់ទឹក បានឃាត់ជនសង្ស័យ 2នាក់ដែលបានកាន់រណាអាទឹកកក 2ដើម ក្រោយពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ 2នាក់កំពុងដេកលក់ស្រួលផងនៅខាងមុខមន្ទីរពេទ្យរុស្សុី បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសដៃនិងជើងបន្តិចដោយសាជនរងគ្រោះយកភួយមករង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីទាបភ្លឺ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅ តាមបណ្ដោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសំដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបខ្លួននិងបងប្អូនបានទៅពេទ្យនៅម្ដុំលូប្រាំដើម្បីវះឆ្អឹងជំនីហើយរូបខ្លួនទាំងពីរនាក់ក៏បានមកដេកនៅមុខពេទ្យរុស្ស៊ីដែលជាកន្លែងខ្លួនដេករាល់ថ្ងៃផងដែរស្រាប់តែដល់វេលាម៉ោង 3 ទាបភ្លឺស្រាប់តែមានជនសង្ស័យ 2 នាក់បានជិះកង់ហើយបានកាន់នរណា 2 ដើមផងដែរហើយបានយកមកកាប់មកលើរូបខ្លួនខណៈពួកខ្លួនកំពុងតែដេកយ៉ាងលក់ស្រួលបណ្តាលអោយជនរងគ្រោះម្នាក់រងរបួសដៃនិងជើងបន្តិចដោយសាជនរងគ្រោះយកភួយមករង ដោយមិនដឹងអ្វីទាំងអស់ ក្រោយពីជនសង្ស័យបានកាប់មកលើរូបខ្លួនហើយជនសង្ស័យទាំង 2 នាក់បានស្រែកថាមកពីពួកឯងយកលុយប្អូនរបស់ពួកជនសង្ស័យចំនួន 25.000 រៀលហើយក៏ត្រូវសមត្ថកិច្ចដែលយាមនៅក្បែរនោះបានធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង 2 នាក់ភ្លាមភ្លាមបានតែម្ដងរួមនិងវត្ថុតាំង។
ជនរងគ្រោះមានឈ្មោះ ឆាយ រតនា ភេទប្រុស 32ឆ្នាំ ស្នាក់នៅមុខមន្ទីរពេទ្យរុស្សុី មុខរបរកម្មករ។
ជនរងគ្រោះមានឈ្មោះ ហៀង សំភ័ណ្ឌ ភេទប្រុស 35ឆ្នាំ ស្នាក់នៅមុខមន្ទីរពេទ្យរុស្សុី មុខរបរកម្មករ។
ជនសង្ស័យ ទី 1-ឈ្មោះសុខ ជា អាយុ ភេទប្រុស33ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន
ជនសង្ស័យ ទី 2 ឈ្មោះ ហូ សុខជា អាយុភេទប្រុស 39ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនីតិវិធីច្បាប់ ៕ សរស្មី