ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងមន្ត្រីក្រោមឱវាទ ទាំងចង្កោម ក្រោមអធិបតីភាព លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ កន្លងមកនេះ ដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុមានការក្តៅក្រហាយនៅពេល ដែលពួកគាត់មករកសេវាផ្សេងៗ ដែលទាក់ទងទៅ និងមន្ទីរជំនាញរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹង និងបានចាត់ទុកថា ជាព្រឹត្តការណ៍មួយ ដែលមិនធ្លាប់កើតមានទាល់តែសោះនៅលើទឹកដីខេត្តព្រះសីហនុ ។
បើតាមការលើកឡើងឲ្យដឹងពីមន្ត្រីរាជការនៅតាមមន្ទីរអង្គភាពស្ថាប័នរដ្ឋ ចំណុះសាលាខេត្ត និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានឲ្យដឹងថា÷ ការដោះដូរកន្លងមកនេះ ដោយសារតែបែកធ្លាយបាតុភាពមិនប្រក្រតី ក្នុងការប្រព្រឹត្តអំពើពុករលួយ របស់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់ការិយាល័យភូុមិបាលក្រុង.ស្រុក ទាំង០៤ នៅក្នុងខេត្តរហូតមកដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបាននាំគ្នាប្រព្រឹត្តសកម្មភាពប្រាសចាកទៅ និងច្បាប់ការងាជំនាញក្នុងពេលបំពេញកាតព្វកិច្ចរបស់ខ្លួនស្វែងរកតែលាភសក្ការ:នៅក្នុងម៉ោងការងារ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាមន្ត្រីជំនាញតាំងពីការិយាល័យភូមិបាលក្រុង.ស្រុក រហូតដល់មន្ត្រីនៅក្នុងមន្ទីរជំនាញខាងលើជាច្រើននាក់ បានក្លាយទៅអ្នកកាន់ឯកសាររត់ការក្នុងការធ្វើប័ណ្ណសំគាល់អចលនវត្ថុ (ប្លង់ដី ) ឬផ្ទេរប័ណ្ណកម្មសិទ្ធលក់ដូរដីធ្លីក្នុងនោះមានទាំងប្រពន្ធរបស់មន្ត្រីជំនាញ និងខ្សែរស្រឡាយ មន្ត្រីនៅក្នុងការិយាល័យ និងមន្ទីរជំនាញខាងលើមករកសុីជាប្រចាំនៅក្នុងមន្ទីរជំនាញ បង្កើតជាបក្សពួក គ្រួសារនិយម ការិយាល័យនិយម បង្កឲ្យមានការថ្នាំងថ្នាក់ចិត្តដល់មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ដែលមិនមានបក្សពួក ធ្វើឲ្យឯកសារជាប់គាំងរាប់ខែ និងត្រូវចំណាយប្រាក់រាប់ពាន់ រាប់មុឺនដុល្លារក្នុងការរៀបចំសុំច្បាប់សាសង់សំណង់ឬប្លង់សំគាល់អចលនវត្ថុ(ប្លង់ដី) ជាហេតុធ្វើឲ្យមានបាតុភាពបែកធ្លាយរឿងរ៉ាវពុករលួយដល់ថ្នាក់ដឹកនាំជំនាញជាន់ខ្ពស់ និងមានការដោះដូរទាំងចង្កោមបែបនេះ ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុកន្លងមកបានសំដែងការក្តៅក្រហាយជាមួយមន្ត្រីមន្ទីរជំនាញខាងលើស្ទើរតែរកពាក្យមករៀបរាប់មិនអស់ ហើយបន្ទាប់មានការផ្លាស់ប្តូរប្រធានមន្ទីរខាងលើ និងមន្ត្រីក្រោមឱវាទទាំងចង្កោមរួចមក គឺជាការរំពឹងទុករបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុថា ថ្នាក់ដឹកនាំជាន់ខ្ពស់បានវះកាត់សាច់ ដែលស្អុយរលួយ ជំនួសមកវិញដោយសាច់ ដែលល្អរ ធ្លាក់ចុះមកពីលើមេឃ ដែលអាចផ្តល់ទុំនុកចិត្តដល់ថ្នាក់ដឹកនាំថា និងបំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋបានល្អរ ។ តែផ្ទុយទៅវិញបន្ទាប់ពីការផ្លាស់ប្តូរខាងលើមានរយ:ពេលមិនទាន់បានមួយចំអិនកំពិសផង ជាមួយ និងសាច់ល្អរ ដែលធ្លាក់មកពីឋានព្រះឥន្ទ មកនោះត្រូវបានមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តសន្និដ្ឋានថា ក្នុងការងារជំនាញមិនតម្លៃឲ្យសក្តិសមទៅ និងការរំពឹងទុករបស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ទំនុកចិត្តរហូតដល់មានការផ្លាស់ប្តូរដើម្បីលុបបំបាត់ភាពអសកម្មក្នុងការបំរើសេវាជូនដល់ប្រជាពលរដ្ឋ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ការងារអសកម្មនៅតែបន្តមានគ្រប់ការិយាល័យជំនាញ ពីថ្នាក់ភូមិបាលក្រុង.ស្រុក និងនៅតាមការិយាល័យនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីបានកើនឡើងទ្វេរដងបើប្រៀបធៀបទៅ និងអតីត:ប្រធានមន្ទីរមុនពេលធ្វើការដោះដូរ បើខាងផ្នែកសុំច្បាប់លើគំរោងសាងសង់ ដែលត្រូវគូសវាសប្លង់គោល នៅការិយាល័យគ្រប់គ្រងសំណង់នៃមន្ទីរខាងលើវិញ ប្រជាពលរដ្ឋដាក់ពាក្យសុំច្បាប់ត្រូវបង់ថ្លៃសេវាជាមុនរាប់ពាន់ដុល្លា មានទាំងលុយលើតុ និងលុយក្រោមតុផង រួចយកឯកសារ ដែលស្នើរសុំទៅផ្អឹបទុកចោលរាប់ខែ រាប់ឆ្នាំ ពេលខ្លះម្ចាស់ស្នើរសុំចាប់ផ្តើមសាងសង់រហូតដល់សំណង់លំនៅដ្ឋានហើយរួចរាល់ច្បាប់ ដែលស្នើរសុំពីការិយាល័យជំនាញខាងលើមិនទាន់បានផងក៍មានដែរ ។
បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីថ្នាក់តូចតាចនៅក្នុងមន្ទីរជំនាញខាងលើ ដោយសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថា លោកប្រធាន ដែលមកទទួលមុខតំណែងថ្មីចូល (ប៊ុយរ៉ូ )ធ្វើការក្នុងមន្ទីរអង្គភាពរបស់ខ្លួនមានវត្តមាននៅវេលាម៉ោង០៩ព្រឹកហើយក្នុងមួយសប្តាហ៍មកបំពេញការងារបានតែ០៣ឬ០៤ថ្ងៃតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យការងារបំរើសេវាជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកកស្ទះគរដូចភ្នំបង្ករការថ្នាំងថ្នាក់ចិត្តជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវការសេវាពីមន្ទីរជំនាញខាងលើ ។ ជាងនេះទៅទៀតលោកប្រធានមន្ទីរបានសំដែងអកប្បកិរិយា រើសអើង បក្សពួកនិយម.ការិយាល័យនិយម ។ ល ។ ជាហេតុធ្វើឲ្យមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់យកគំរូតាម មិនមានសាមគ្គីភាពជាមួយមន្ទីរអង្គភាពស្ថាប័នរដ្ឋនៅក្នុងខេត្តមិនយកចិត្តទុកដាក់ក្នុងកិច្ចការមនុស្សធម៏ក្នុងសង្គម ធ្វើឲ្យបាត់បង់ប្រជាប្រិយ៍ភាពនៅក្នុងជួរថ្នាក់ដឹកនាំ ភ្លេចការចងចាំរបស់ខ្លួន នៅថ្ងៃប្រកាសចូលកាន់មុខដំណែងជាប្រធានមន្ទីរជំនាញខាងលើបានធ្វើការប្តេជ្ញាចិត្តក្តែងៗនៅចំពោះមុខគណ:អធិបតី និងភ្ញៀវកិត្តិយស ដែលបានមកចូលរួមថា និងខិតខំបំពេញកាតព្វកិច្ចក្នុងការបំរើសេវាសាធារណ:ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យបានល្អរប្រសើរ និងពង្រឹកការសាមគ្គីភាពផ្ទៃក្នុងជួរស្ថាប័នរដ្ឋឲ្យបានល្អរប្រសើរ ។ តែផ្ទុយទៅវិញការបេ្តជ្ញាចិត្ត ដែលជាក្តីរំពឹងទុករបស់ប្រជាពលរដ្ឋត្រូវបានរលាយទាំងស្រុងមិនអាចយកជាការបានរហូតមកដល់ពេលនេះមិនខុសពាក្យមួយបានពោលថា( យកឆ្នាំងដែក ទៅដូរយកឆ្នាំងដី )តែប៉ុណ្ណោះ ។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងជាចុងក្រោយថានៅខាងមុខទ្វាបន្ទប់លោកប្រធានមន្ទីរជំនាញមានដាក់អង្គរក្ស(ជំនិត )ជំនាញទទួលឯកសារផ្សេងៗទាក់ទង និងការងារជំនាញសុរិយោដី២ទៅ០៣នាក់ ដែលជាសែរស្រឡាយរបស់លោកប្រធាន ដែលគេដឹងថា មិនទាន់មានឈ្មោះជាមន្ត្រីនៅក្នុងមន្ទីរជំនាញខាងលើ ។ មន្ត្រីផ្នែកច្បាប់បានបញ្ជាក់ឲ្យដឹងថា ជាការប្រព្រឹត្តខុសទៅនឹងច្បាប់មន្ទីរ ក្រសួង មុខងារសាធារណ: ដែលតម្រូវឲ្យសាមុីខ្លួនត្រូវបំពេញឯកសារគោលឆ្លងតាមមន្ទីរ និងក្រសួងមុខងារសាធារណ:មុន និងមកជាមន្ត្រីបំពេញការងារតាមមន្ទីរអង្គភាពស្ថារប័នរដ្ឋ ។
ជំុវិញបញ្ហារខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងស្វែករកការបកស្រាយពីលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានទេ ។
ភ្នាក់ងារយកព័ត៌មាននឹងនៅបន្តតាមដានធ្វើបច្ចុប្បន្នភាពទាក់ទងទៅ និងការថ្នាំងថ្នាក់ចិត្តរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ខេត្តព្រះសីហនុជាមួយលោក ប្រធានមន្ទីរជំនាញខាងលើបន្តៗទៀត ៕ សហការី