ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ត្រឡប់ក្រោយ​ម៉ូតូមកដល់បុកប្រ៉ាវ របួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា បុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នា (ភ្នំពេញ-ក្រុងព្រះសីហនុ) កាលពីម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ177.178 ភូមិចំការកៅស៊ូឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះបានកើតឡើង រវាងរថយន្តម៉ាកHYUN DAI ស្លាក លេខ ភ្នំពេញ3C 6942បើកបរដោយឈ្មោះ​ យី រិទ្ធភេទប្រុសអាយុ36ឆ្នាំ មានទីលំនៅភូមិត្រពាំងមូលឃុំឃើងគោរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកខាងម៉ូតូបើកបរដោយឈ្មោះ សឿន សៀក ភេទប្រុសអាយុ31ឆ្នាំមានទីលំនៅភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ។

ជនរងគ្រោះ ក៏ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ក្រោយកើតហេតុភាគីខាងរថយន្ត បានបើករត់គេច ប៉ុន្តែក្រោយមកសមត្ថកិច្ច តាមឃាត់ចាប់បាន រួមទាំងអ្នកបើកបរយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖