ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ១១រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស៥៦២ត្រូវនិងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៨នាទី លើកំណាត់ផ្លូវជាតិលេខ៧១ ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ បុករ៉ឺម៉កត្រាក់ទ័រពីក្រោយក្នុងដំណើរស្របទិសគ្នា(ពីកើតទៅលិច)បណ្តាលឲ្យស្លាប់មនុស្ស១នាក់(ប្រុស) ។
ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1B.1929(ប្រភេទឆ្អឹង)បើកបរដោយឈ្មោះស៊ីម ម៉េងធី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅមន្ទីរពេទ្យបង្អែក បារាយណ៍ សន្ទុក)(មិនពាក់មួកសុវត្ថិភាព) ។
ត្រាក់ទ័រម៉ាកគូប៊ូតា ពណ៌ស្លាទុំ សណ្តោងរ៉ឺម៉ក(ដឹកចំរៀកដើមឫស្សី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) ។
វត្ថុតាង ត្រាក់ទ័ររក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក ម៉ូតូយករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ ។
មូលហេតុ បឋមបង្កពីត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកចំរៀកឫស្សី មិនបានដាក់ភ្លើងបំភ្លឺខាងក្រោយឲបានត្រឹមត្រូវគ្រប់គ្រាន់ តាមលក្ខណះបច្ចេកទេស រួមផ្សំនិងម៉ូតូកែឆ្នៃ និងដាក់ភ្លើងបំភ្លឺខុសលក្ខណបច្ចេកទេសផងនោះធ្វើកើតនូវគ្រោះថ្នាក់ចរចរណ៍៕ ប៊ុនរិទ្ធី