ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះជិះកឯងយកកាំបិតបម្រុងកាប់គេ ចុងក្រោយគេកាប់វិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបូសជាទំងន់ ដោយសារតែជម្លោះពាក្យសំដី ក៏ទាញកាំបិតប្រុងកាប់ទៅលើគូជម្លោះ តែត្រូវបានភាគីម្ខាងទៀតដណ្តើមកាំបិតបានក៏កាប់វិញតែម្តង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២២និង៣៩នាទី កាលពីថ្ងៃអង្គារ ១១រោច ខែទុយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរ៉ា ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយកើតឡើង ដែលបង្កដោយ ជនរងគ្រោះ ឈ្មោះរឿន ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពបន្តថាមុនពេលកើតហេតុជនរងគ្រោះបានផឹកសុីជាមួយភាគីម្ខាងទៀត ពេលនោះក៏កើតមានទំំនាស់ពាក្យសំដីគ្នាស្រាប់តែជនរងគហរិះបានទៅយកកាំបិទផ្គាក់ ប្រុងកាប់ទៅលេីឈ្មោះ យ៉ុង វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ (ដែលជាជនសង្ស័យ) រស់នៅភូមិឃុំជាមួយគ្នា តែជាអកុសល ត្រូវបានឈ្មោះយ៉ុងវណ្ណាដណ្តើមកាំបិតបាន ក៏កាប់ទៅលេីជនរងគ្រោះត្រូវកញ្ចឹងកមួយកាំបិត ត្រូវដៃខាងខាងស្តាំពីរកាំបិត លើគុម្ពត្រចៀក ខាងស្តាំមួយកាំបិត រងរបួសធ្ងន់ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលបង្កហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងសតម្ថកិច្ច កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖