ព័ត៌មានទាន់ហេតុការណ៍៖

ស្រះទឹកបុរាណ “ក្រពើយុទ្ធ” និងដីតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា កំពុងរងការរំលោភយកជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្រះទឹកបូរាណមួយកន្លែងដែលមានឈ្មោះថា “ស្រះក្រពើយុទ្ធ” និងដីជុំវិញនោះត្រូវបានដាក់បញ្ចូលទៅជាតំបន់ការពារសម្បត្តិបេតិកភណ្ឌជាតិ ដែលសព្វថ្ងៃគ្រប់​គ្រងដោយអាជ្ញាធរអប្សរា ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពងុស្ពឺ កំពុងរការរំលោភធ្វើរបងព័ន្ធយក និងលួចចាក់ដីរំ​លោភយក ប៉ុន្តែ​អាជ្ញាធរវាំងចាស់អះអាងថា ការធ្វើរបងលើដីអាជ្ញាធរអប្សរានេះគឺបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យារួចហើយ ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅផ្សារឧដុង្គ​ បានប្រាប់ឲ្យដឹងថា ដីស្រះទឹកបុរាណក្រពើយុទ្ធ​ នៅវត្តវាំងចាស់នេះ គឺកន្លងទៅមានការឃុបឃិតគ្នាចាក់ដី និងធ្វើបងរំលោកភយកធ្វើជាកម្មសិទ្ធផ្ទាល់ ប៉ុន្តែអាជ្ញាធរពាក់​ព័ន្ធហាក់បីដូចជាខ្វាយខ្វល់ក្នុងការទប់ស្កាត់នោះទេ ។ ប្រភពបន្តទៀតថា កាលពីមុខនេះត្រូវបានលក់ដូរ​ក្នុងតម្លៃថោកៗ មានអ្នកខ្លះក៏ហានទិញ អ្នកខ្លះទៀតមិនហានទិញព្រោះដឹងថាដីនេះ ស្ថិតក្នុងតំបន់អភិរក្សវប្បធម៌ និងវិចិត្រសិល្បះ ។

ប្រភពបន្តទៀតថា បច្ចុប្បន្នពួកគាត់ឃើញមានការជីករបងព័ន្ធរបងលួស និងថ្មខ្លះជាពិសេសចាក់ដីលប់​លើបង្គោលរបស់ក្រសួងវប្បធម៌ ដើម្បីកំណត់តំបន់ការពារសម្បត្តិ​បេតិកភណ្ឌវប្បធម៌ជាតិ និងចាក់ដីលប់​ផ្លូវទឹកក្នុងតំបន់ការពារនេះផងដែរ ប៉ុន្តែមិនមានការហាមឃាត់នោះទេ ។

លោក ឈឺន សាវ៉ាត ប្រធានក្រុមប្រឹក្សាឃុំវាំងចាស់ បានប្រាប់ឲ្យដឹង តាមប្រព័ន្ធទំ​នាក់​ទំនង Whatsa pp តាមពិតដីក្នុងតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌នោះ ពិតមានការធ្វើរបងព័ទ្ធលើមែនតាំងពីមុខ​បោះឆ្នោតមកម្លេះ ហើយលោកបានចំទៅឃាត់ និងសួរនាំប្រជាពលរដ្ឋដែលធ្វើរបងព័ទ្ធប៉ះពាល់លើដី​របស់រដ្ឋនេះ ដោយធ្វើកិច្ចសន្យារួមរាល់ហើយ ។ លោកបន្តទៀតថា ប្រជពលរដ្ឋដែលធ្វើរបងលើដីអអភិរក្សរបស់​ក្រសួងវប្បធម៌នេះ គាត់បានដឹងថាជាដីរបស់រដ្ឋដែល ប៉ុន្តែដោយសារគាត់បានដាំដំណាំដូចជា​ ចេក ល្ហុង ស្វាយ….ជាដើម ។ ការធ្វើរបងព័ទ្ធលើដីដីបេតិកភណ្ឌវប្បធម៌នេះ គឺគ្រាន់តែជីកបង្គោល និង​ព័ទ្ធបន្លាលួសប៉ុណ្ណោះមិនសង់អំពីថ្ម ឬធ្វើសំណង់អ្វីរឹងមាំឡើយ ហើយគាត់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំមិនយកដីនេះទេសុំតែអាស្រ័យផលដំណាំដែលគាត់បានដាំនេះ ។

បន្ទាប់ពីមានករណីធ្វើរបងរំលោភយកដី និងចាក់អាចជ៍ដីរំលោភយកដីក្នុងតំបន់ការពារបេតិកភណ្ឌវប្បធម៌ជាតិនេះ នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ឃើញមានក្រុមអន្ដរក្រសួងវប្បធម៌ និងវិចិត្រ​សិល្បះ បានចុះត្រួតពិនិត្យបង្កោលតំបន់បេតិកភណ្ឌ័ជាតិ ដែលត្រូវបានគេចាក់ដីលុបបង្កោល និងចាកដី​លុបផ្លូវទឹកបូរាណក្រពើយុទ្ធ ភូមិស្រះកែវ ឃុំវាំចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្រុមការងារអន្តរក្រសួងចុះពិនិត្យការចាក់ដី និងធ្វើរបងព័ទ្ធរំលោភលើដីតំបន់អភិរក្សខាងលើ ក្រោមវត្ត​មានលោក ហេង សុផាវី អគ្គនាយករងបេតិកភណ្ឌ,​​ លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបូរាណវិទ្យា, លោកឧត្ដម្ភសេនីត្រី​​ កៀង សារ៉ន អនុនាយកដ្ឋានបេតិកភណ្ឌ, លោកវរសេនីយ៍ឯក សរ គឹមអាន អនុ​នាយ​កដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ការចុះពិនិត្យទីតាំងដីក្នុងតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនេះ ក្រុមការ​ងារបានសម្រេចឲ្យ​លោក កាន់ វ៉ានឌី កាយដីដែលឈុបបង្គោលកំណត់តំបន់ការ​ពារចេញវិញ ហើយឈ្មោះនេះក៏យល់ព្រមកាយដីចេញរួចរាល់ហើយ ។ ក្នុងនោះក្រុមការ​ងារបានណែនាំ និងហាមមិនឲ្យឈ្មោះ អ៊ុំ ប៊ុនធឿនចាក់ដីលុបមុខទឹកស្រះបូរាណនេះ ប៉ុន្តែគាត់មិនយល់ព្រមទេ ព្រមទាំងធ្វើការតវ៉ាដាច់ខាត៕ សេនាស័ក្តិ


ចែករំលែក៖