ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់រលឹកធ្វើការអប់រំអ្នកដឹលឈើកំប៉ិកកំប៉ុកសង្ស័យទំនាស់ផលប្រយោជន៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ការអារច្រៀក និងដឹកជញ្ជូនផលអនុផលព្រៃឈើកើតមានយ៉ាងអនាធិបតេយ្យ យូរយាមកហើយ នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប៉ុន្តែគេពុំសូវដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីជំនាញមូលដ្ឋានមានវិធានការច្បាស់លាសនៅឡើយនោះទេ ដោយឡែកអ្វីដែលគួឲ្យចំឡែកនោះ គឺគេឃើញកម្លាំងនគរបាលស្រុកវាលវែង ឃាត់ក្រុមដឹកជញ្ជូនផលអនុផលព្រៃឈើបែបទ្រង់ទ្រាយតូចៗ យកមកអប់រំ ដែលបញ្ហាខាងលើនេះ គេសង្ស័យអាចធ្វើឡើងដោយសារតែការទំនាស់រឿងផលប្រយោជន៍តែប៉ុណ្ណោះ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃអង្គារ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាពីប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់កន្លែងបង្រ្កាបនោះបានឲ្យដឹងថា ជាលទ្ធផល៖ គេឃើញឃាត់គោយន្តកន្រ្តៃ រថយន្តសាំយ៉ុង និងរថយន្តហុកឡផងនោះសរុបប្រមាណជិត ២០គ្រឿង ដែលមានផ្ទុកផលអនុផលព្រៃឈើពេញៗតែម្ដង លុះនៅព្រឹកថ្ងៃទី៧ ខែឆ្នាំដដែលនៅវត្ថុតាងទាំងនោះត្រូវបានគេឃើញចេញដំណើរពីកន្លែងនោះហើយ ដោយបន្តការធ្វើដំណើទៅគោលដៅរៀងៗខ្លួនទាំងអស់ ហើយឮថាបានអប់រំ និងមានធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនផងដែរ ដូច្នេះរង់ចាំមើលបន្តទៀតទាំងអស់គ្នាតើមានប្រសិទ្ធភាពឬទេ? ហើយក៏មានឈ្មោះ និងរូបភាពក្រុមដឹកជញ្ជូនទាំងនោះផងដែរ ។

ប្រភពដដែលខាងលើបន្តទៀតថា ទោសជាយ៉ាងនេះក្តី ក៏គ្មានអ្វីប្លែកនោះដែរ សម្រាប់ស្រុកវាលវែងជាប្រពៃណីទៅហើយ (សំខាន់លុយនោះទេ) មានទ្រង់ទ្រាយធំៗ លើសលប់ជាងនេះ រាប់សិបដងឯណោះ គ្មានឃើញមន្រ្តីជំនាញ ឬស្ថាប័នពាក់ព័ន្ធមូលដ្ឋានមានវិធានការផងនោះ ដូច្នេះហើយ ទើបគេសង្ស័យការឃាត់ចាប់អប់រំដោយមានកិច្ចសន្យានេះ ជាការទំនាស់រឿងប្រយោជន៍តែប៉ុណ្ណោះ ព្រោះគេចាំបានថា កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ថ្មីៗនេះ មានការទំនាស់គ្នាមួយបានរវាងអ្នកបើកបរគោយន្តដឹកឈើ ជាមួយក្រុមមន្រ្តីកុងត្រូលជជុះ ដែលគេដាក់នៅកន្លែងនោះយូរហើយ ហើយក៏មិនមានមន្រ្តីមកពីណានោះដែរ ដោយមានការវាយតប់គ្នាទៀតផងដែរ ៕ ប៉ឹម ពិន


ចែករំលែក៖