ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប. បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះ គជប បានបើកសវនាការជាសាធារណៈលើសំណុំរឿងលេខ០០១ នៅសាលសន្និសីទ ដោយចូលរួមពីមេធាវីដើមបណ្តឹងជំទាស់ មេធាវីចុងបណ្តឹងជំទាស់ អ្នកកាសែតជាតិ និងអន្តរជាតិ ។ ក្រោយពីបានស្តាប់ចម្លើយរបស់គូភាគី ពិនិត្យភស្តុតាង និងក្រោយពីពិភាក្សាស្របតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រុមប្រឹក្សាជំនុំជម្រះរបស់ គជប យល់ឃើញដូចមានភ្ជាប់សេចក្តីខាងក្រោមនេះ៖