ព័ត៌មានទាន់ហេតុការណ៍៖

ចិនសន្យាបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយអុីរ៉ង់

ចែករំលែក៖

ក្រោយពេលអាមេរិកដាក់ទណ្ឌកម្ម សេដ្ឋកិច្ចជាថ្មីទៅលើប្រទេសអុីរ៉ង់ ក៏បានហាមកុំឲ្យប្រទេសផ្សេងទៀតបន្តទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអុីរ៉ង់ផងដែរ។ ប៉ុន្តែប្រទេសស្ទើតែទាំងអស់ជុំវិញ ពិភពលោក ក្នុងនោះមានទាំងប្រទេសជាសម្ពន្ធមិត្តអាមេរិក នៅតំបន់អឺរ៉ុបបាន ប្រកាសបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអុីរ៉ង់ដូចកាលពីមុន។

ការណ៍ដែលប្រទេសជុំវិញពិភពលោកនៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយ អុីរ៉ង់មានន័យថា ការដាក់ទណ្ឌកម្មរបស់ អាមេរិកគឺជាការបរាជ័យ។

កន្លងមកថ្មីៗប្រទេសទួរគីក៏បានប្រកាសបន្តទិញប្រេងពីអុីរ៉ង់ដដែល។ ក្នុង ពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការ បរទេសចិនក៏បានប្រកាសផងដែរថា ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក ចំពោះអុីរ៉ង់មិនជាប់ពាក់ព័ន្ធអ្វីនឹងច្បាប់ អន្តរជាតិឡើយ និងពាណិជ្ជកម្មសេរី។ ដូច្នេះការដាក់ទណ្ឌកម្ម នឹងមិនប៉ះពាល់ ដល់អធិបតេយ្យរបស់ចិនក្នុងការជ្រើស រើសដៃគូរកស៊ីនោះឡើយ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីង បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជ កម្មចិន និងអុីរ៉ង់នៅតែបន្តបើកចំហ និង តម្លាភាពស្របច្បាប់ មិនរំលោភបំពានដល់សេចក្តីសម្រេចណាមួយរបស់អង្គការ សហប្រជាជាតិឡើយ ដូច្នេះកិច្ចសហប្រតិបត្តិការរបស់ចិន និងអុីរ៉ង់ចាំបាច់ត្រូវតែ ការពារ។

ក្រសួងការពារជាតិចិនក៏បានប្រកាសផងដែរថា ទីក្រុងប៉េកាំងប្រឆាំងរាល់ការ ដាក់ទណ្ឌកម្ម ជាឯកតោភាគី។ ការដាក់ ទណ្ឌកម្មរបស់អាមេរិកគឺជារឿងមិនសមហេតុផលទៅលើសមាជិកអង្គការសហ ប្រជាជាតិ។

ការបង្ហាញពីគោលជំហររបស់ចិន កើតឡើងក្នុងពេលដែលចិន និងអាមេរិក កំពុងប្រឈមមុខតានតឹងដាក់គ្នាលើបញ្ហាពន្ធដារ ដោយពេលនេះដែរចិនបានសម្រេច ដំឡើងពន្ធនាំចូលពីអាមេរិកមានទឹកប្រាក់១៦ពាន់លានដុល្លារ បន្ទាប់ពីអាមេរិក ដំឡើងពន្ធលើចិនមានទឹកប្រាក់ដូចគ្នានេះដែរ។

នៅពេលនេះដែរប្រទេសជាច្រើនជុំវិញពិភពលោកបានបដិសេធនឹងសំណើរបស់អាមេរិកឲ្យកាត់ផ្តាច់ទំនាក់ទំនងរកស៊ីជា មួយទីក្រុងតេអេរ៉ង់។ សូម្បីតែអគ្គលេខា ធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យបន្តរក្សាកិច្ចព្រមព្រៀងជាមួយអុីរ៉ង់ផងដែរ។ ទាំងនោះគឺជាជោគជ័យរបស់ អុីរ៉ង់ និងជាការបរាជ័យយ៉ាងធំរបស់លោក ដូណាល់ ត្រាំ៕ ម៉ែវ សាធី


ចែករំលែក៖