សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានជួបរដ្ឋមន្រ្តីមហាផ្ទៃប៉ាគីស្ថាន លោក Syed Mohsin Naqvi នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើសំណើបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ខណៈទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន នៅតែមិនយល់ស្របគ្នា ជុំវិញបញ្ហាសារធាតុអ៊ុយរ៉ាញ៉ូម និងការគ្រប់គ្រងច្រកសមុទ្រ Hormuz។
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Tasnim និង ISNA រាយការណ៍ថា ពីរថ្ងៃនៃការនាំសារថ្មីចុងក្រោយរបស់អាមេរិក ទៅបង្ហាញដល់អ៉ីរ៉ង់ក្នុងកិច្ចចរចា លោក Naqvi បានប្រជុំមួយលើកទៀតជាមួយ លោក Araqchi នៅក្នុងទីក្រុងតេហេរ៉ង់ ដោយលោក Naqvi កំពុងព្យាយាមសម្រេចឱ្យបាននូវក្របខ័ណ្ឌមួយ សម្រាប់ការបញ្ចប់សង្រ្គាម និងដោះស្រាយភាពខ្វែងគំនិតគ្នា។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់អ៉ីរ៉ង់ បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ចំណុចខុសគ្នាខ្លាំត្រូវបានបង្រួម ទោះបីជាបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងច្រកសមុទ្រ Hormuz នៅតែដោះស្រាយមិនទាន់ចេញក៏ដោយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច