ខេត្តកំពង់ចាម ៖ មនុស្ស៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកងមាសចាប់ឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើឡើងកាលពីវេម៉ោង១២ និង៣០នាទី ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ ត្រង់ចំណុចភូមិអូរកណ្តុរ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ កម្លាំងបានប្រើវិធានការញុះញង់ ។ អ្នកទាំងនោះមានឈ្មោះ ៖
១-ឈ្មោះ ឈាង សុខខាន ហៅ វិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស
២-ឈ្មោះ ចន ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ
៣-ឈ្មោះ លី ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ ទាំង០២នាក់ មានទីលំនៅភូមិអូរកណ្តុរ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម
៤-ឈ្មោះខុន សុខហាន ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់ល្អិត ឃំុរកាគយ ស្រុកកងមាស
៥-ឈ្មោះ វេត ចាន់ឌី ភេទប្រុស អាយុ ២៨ឆ្នាំជាតិខ្មែរ
៦-ឈ្មោះ ខុន លាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង០២នាក់ នៅភូមិរមូល ឃំុរអាង ស្រុកកំពង់សៀម
ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន០៣កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង ឧបករណ៍សេពមួយសម្រាប់ អាវុធកែច្នៃ (កាំភ្លើងខ្យល់)០១ដើម និងម៉ូតូ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿងតាមនីតិវិធី៕ វណ្ណៈ