ភ្នំពេញ៖ អគារសិប្បកម្មតុទូមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់តុទូរអស់ជាច្រើន តុកៅអី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ ដូចសមត្ថកិច្ចចុះមកអន្តគមន៍ នៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៦៩ នៅក្នុងភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អ្នកគ្រប់គ្រងសិប្បកម្មបានប្រាប់ឲ្យដឹងថា អគារសិប្បកម្ម គ្មានលេខ ផ្លូវ៣៦៩ ទំហំ១០ម៉ែត្រគុណនឹង ៩០ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី ផ្ទាល់ដី។
តាមប្រភពកម្មករដែលដេកក្នុងសិប្បកម្មនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញផ្សែងហុយចេញពីអគារជាន់លើ ហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាយកទឹកជះ ដោយសារភ្លើងឆេះខ្លាំងពេក ក៏បានហៅសមត្ថកិច្ចឲ្យជួយទាក់ទងទៅឡានទឹកឲ្យមកបាញ់ទឹកពន្លត់។ សំណាងល្អឡានទឹកមកបាញ់ទប់ស្កាត់ទាន់ត្រឹមតែឆេះអស់ ប្រហែល២០ភាគរយ មិនបណ្តាលឲ្យឆ្លងដល់ផ្ទះដទៃទៀត។
ប្រភពដដែលបានបន្តទៀតថា មានស្រីនិង ប្រុសជាច្រើនអ្នក ដេកចាំក្នុងអគារនេះ ដោយមិនបានបិទបារ៉ែតភ្លើង ហើយនៅម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនី ឃើញភ្លើងឆេះថ្នើរខាងលើជាន់ទី១ បងប្អូន កម្មករក៏ចេញមកខាងក្រៅហៅគេហៅឯងឲ្យជួយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ ក៏ទាក់ទងទៅឡានទឹកចុះមកបាញ់ទឹកពន្លត់ទាន់ពេលវេលា ។
ការខូចខាតទ្រព្យសម្បត្តិ ឆេះអស់តុទូប្រហែល ២០ទៅ៣០ភាគរយតែប៉ុណ្ណោះ ការប្រើប្រាស់ឡានទឹកចំនួន៣គ្រឿង បាញ់អស់១គ្រឿង រលត់ទៅវិញនៅវេលា ម៉ោង៥និង៣០នាទីព្រឹកនៅថ្ងៃដដែល ប្រើរយ:ពេលពន្លត់ ៥០នាទីគត់ ៕ អរុណរះ