ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមិនដោះស្រាគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមិនដោះស្រាយគ្នាបែរជាប្រើហិង្សាគប់រថយន្តបែកកញ្ចក់រៀងៗខ្លួនយគ្នាបែរជាប្រើហិង្សាគប់រថយន្តបែកកញ្ចក់រៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋស្គាល់ ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនភ្នំពេញ បានបើករថយន្តទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត ប៉ុន្តែការនិយាយចរចាគ្នាមិនទាន់ត្រូវរ៉ូវគ្នាផង បានព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុ ក៏ប្រទូស្តរ៉ាយគ្នាឈានដល់ប្រើហិង្សា និងគប់កញ្ចក់រថយន្តគ្នាទៅវិញទៅមក បណ្តាលឲ្យបែករៀងៗខ្លូនហើយភាគីលោកគ្រូបានបើករថយន្តគេចបាត់ ។

ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តសំរោងអណ្តែត ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីស្ត្រីម្នាក់បានឲ្យដឹងថា នៅមុនកើតហេតុ គាត់ជាមួយកូនស្រីបានបើករថយន្តមួយគ្រឿង ម៉ាកកាមរីហាយប៊្រិដត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-4355 ដោយចេញពីស្រោចទឹកក្នុងវត្តគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈបើកចេញបានបន្តិច ស្រាប់តែមានបុរសម្នាកបើករថយន្តមួយគ្រឿង ម៉ាកប៉ាជឺរ៉ូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2B-1366 មកបុករថយន្តគាត់ពីក្រោយបែកកាងផ្នែកខាងស្តាំ ពេលនោះគាត់បានអែបរថយន្តមកខាង គោលបំណងនិយាយគ្នាមួយជំហ៊ានសិន តែបែរជាបុរសនោះព្យាយាមចង់បើករថយន្តគេចវេះទៅវិញ ។

ស្ត្រីដដែលបានប្រាប់ទៀតថា ពេលនោះគាត់បានទៅដកកូនសោរថយន្តបង្កខាងលើមកទុក ស្រាប់តែម្ចាស់រថយន្តបង្កមិនដឹងយ៉ាងម៉េច បានបញ្ឆេះរថយន្ត និងកើត ហើយព្យាយាមបើករត់ គាត់ក៏យកដុំថ្មគប់ទៅលើរថយន្តបង្កដើម្បីគំរាម ស្រាប់តែបុរសខាងលើចុះពីលើរថយន្តទាញដុំថ្មគប់រថយន្តគាត់វិញ បណ្តាលឲ្យបែកកញ្ចក់រថយន្តផ្ទាំងខាងក្រោយខ្ទេច ហើយបុរសខាងលើបានឡើងលើរថយន្តបើកគេចខ្លួនបាត់តែម្តង ។

ក្រោយហេតុការណ៍កើតឡើង ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ប្រាប់ថា បុរសខាងលើជាគ្រូបង្រៀនផ្នែកកីឡានៅក្នុងវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មីនេះទេ ពេលនោះគាត់ជាម្ចាស់រថយន្តបានដាក់ពាក្យប្តឹងចោទបុរសខាងលើធ្វើឲ្យខូចខាតដោយចេតនា (គប់ឲ្យបែកកញ្ចក់រថយន្ត)មកសមត្ថកិច្ចមូលដ្ឋានតែម្តង ៕ តុង សីហា


ចែករំលែក៖