ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ។
ទន្ទឹមនេះ ក៏មានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។
ហ្វេសប៊ុកផេកក្រសួងអប់រំ សរសេរថា តាំងពីព្រឹកព្រហាម ថ្ងៃទី២២ ខែសីហា នេះគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត និងអប្បមាទទូទាំងប្រទេសដឹកសន្លឹកកិច្ចការបេក្ខជន និងប្រគល់សំណុំឯកសារពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តមកមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ ៕ ចេស្តា