ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមបើកល្បឿនលឿនបុកម៉ូតូហុងដាគុបបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយល្បឿនលឿន បានទៅបុកម៉ូតូហុងដាគុបពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូគុបទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សុខ សោ ភេទប្រុស អាយុ៧៨ឆ្នាំ មានទីលំភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៧០ ពណ៍ខៀវចាស់ ពាក់ស្លាកលេខ ម.1872 ភ.ព1 ។ ចំណែកម៉ូតូភាគីម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ .ឧ.មានជ័យ1C. 7440. ជិះដោយឈ្មោះ ចឺម ឈី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល របួសស្រាល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូហុងដាគប់ជ្រុងខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុក៏បន្ថយល្បឿនយឺតៗបម្រុងបត់ឆ្វេង ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ជិះក្នុងទិសដៅស្របគ្នា ដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់ បានជ្រុលទៅបុកម៉ូតជនរងគ្រោះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូគប់ទទួលរងរបួសធ្ងន់ រីអ្នកជិះម៉ូតូហុងដាឌ្រីម ទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុក ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើមកបីចាត់ការតាមច្បាប់៕ ស្អាងជ័យ


ចែករំលែក៖