ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កម៉ូតូ ពន្លះជាមួយម៉ូតូស្មាស់ បង្កឲ្យ​រងរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសធ្ងន់ ខណៈដែលពួកគេជួបករណីគ្រោះថ្នាក់ចរាចររវាងរ៉ឺម៉កម៉ូតូ បុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាស់រេវ៉ូ កាលពីយប់ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នៅនៅចំណុចមុខផ្ទះលេខ៣៤៧អឺ០ តិរវិថីព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជាធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូរ៉ឺម៉ក ម៉ាកស៊ុយហ្ស៊ីយគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1K-4401បើកទទឹងផ្លូវ ហើយក៏ជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ីយគី ស្មាស់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-6325 បណ្តាលឱ្យរបួសធ្ងន់២នាក់ (អ្នកបើកបរទាំងពីរ) រួចសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានយករ៉ឺម៉កម៉ូតូ និងម៉ូតូជនគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំការដោះស្រាយពេលក្រោយ ៕ ស តារា


ចែករំលែក៖