ប៉ោយប៉ែត៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ម៉ោង១៥មានប្រជាពលរដ្ឋខ្មែរ (កូនក្មេង)៦នាក់ អាយុក្រោម១៥ឆ្នាំ បាននាំគ្នាចូលទៅរក
បង់ត្រីនៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ប្រទេសថៃ ត្រូវបានជនជាតិថៃវាយ កាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ។
ក្មេងរងគ្រោះ ១.ឈ្មោះ គៀត លីហួ ភេទ ប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យថ្មពួក និងបន្តទៅមន្ទីរពេទ្យមង្គលបូរី ២ ឈ្មោះជឿង ជួង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋិ រងរបួសធ្ងន់ បែកក្បាល
ត្រូវម្តាយដឹកយកទៅពេទ្យឯកជន ចំណែក៤នាក់ទៀត អត់ទាន់ស្គាល់ឈ្មោះ កំពុងស្រាវជ្រាវ ហើយកម្លាំងបានចុះសហការជាមួយទំនាក់ទំនងព្រំដែនបន្តទៀត ។
កូនក្មេងដែលចេញទៅបង់ត្រីនៅភូមិខងផែង ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ប្រទេសថៃ គឺបានដើរចេញតាមច្រករបៀង (ដើមជើងគោ ឬ ដើមស្តៅ100) គ្រប់គ្រងដោយយោធា.ខ១.គ១ ថ្មពួក ៕