ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនបានឃាត់ខ្លួនក្មេងទំនើងតែ១២នាក់ ជាបន្តបន្ទាប់ រួមនឹងម៉ូតូចំនួន៩គ្រឿង តែងតែដើរអុកឡុកនិងបង្កហិង្សានៅតាមងដផ្លូវសាធារណ:ក្នុងពេលរាត្រី កាលពីវេលាម៉ោងម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូបែកក្អម តាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងទាំង១២នាក់រួមនឹងម៉ូតូចំនួន៩គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ