ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អង្គុយហូបគុយទាវងងឹតមុខដួលសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នកលក់មាន់ម្នាក់ បានដួលសន្លប់ស្តូកស្តឹង ខណៈកំពុងអង្គុយហូបគុយទាវ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យភ្លាម ។

ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសុក្រ​ ១៣កើត​ឆ្នាំច​សំរឹទ្ធ​ស័ក​ ពស២៥៦២​ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅហាងគុយទាវមួយកន្លែង តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ស សម្បត្តិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ លក់មាន់ មានប្រពន្ធឈ្មោះ កែវ គុណ អាយុ៤២ឆ្នាំ មុខរបរ លក់មាន់ជាមួយគ្នា មានទីលំនៅ ភូមិចុងអាង ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា គាត់២នាក់ ប្តីបានដឹកមាន់មកពីខេត្តតាកែវបំណងយក មកលក់នៅតាមផ្សារ ក្រុងភ្នំពេញ តាំងពីព្រឹកព្រលឹមមកម្ល៉េះ លុះលក់មាន់អស់ ជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តែដោយសារ ម៉ោងជ្រេរសៀលទៅហើយ ហេវហត់អស់កម្លាំងពេក ទាំង២នាក់ប្តី-ប្រពន្ធនាំគ្នាចូលហូបគុយទាវសិន ហើយខណៈដែលកំពុងអង្គុយហូប ស្រាប់តែ ប្តី កើតមានអាការៈ ងងឹតវិលមុខដួលផីង សន្លប់បាត់មាត់ ក បង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុងដើម្បីសង្គ្រោះ ៕ សុខាសែនជ័យ


ចែករំលែក៖