ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយឡែកពីគ្នា គឺម្នាក់បុកជាមួយរ៉ឺម៉កបាក់ជើង ហើយម្នាក់ទៀត ត្រូវរថយន្តរេចង្កូតមកបុកបណ្តាលឲ្យរងរបួសធ្ងន់ ។
ករណីទី១គឺសេ១២៥បុកគ្នាជាមួយរឺម៉កកើតឡើងកាលពីវេលាម៉ោង១១នុង៣០នាទីថ្ងៃអាទិត្យ១៥កើត ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី ២៦ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះkm 62~63ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿង ម៉ាកហុងដា c១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1G 1051 អ្នកបើកឈ្មោះ សុទ្ធ ប្រាក់ ភេទប្រុស អាយុ ៤៩ ឆ្នាំរស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរ មកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបត់មកខាងឆ្វេងដៃ បានប៉ះជាមួយ ម៉ូតូ ០១ គ្រឿង ហុងដា សេ ១២៥ កង់បី (តុតុ)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AE 6764 អ្នកបើកបរឈ្មោះ ស៊្រី ណាន ភេទប្រុសអាយុ ៣៨ ឆ្នាំរស់នៅភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទ្ធឹន ខេត្តកំពង់ឆ្នាំង ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ ហុងដា បាក់ជើង ម៉ូតូទាំងពីគ្រឿងខូចខាត ស្រាល វត្ថុតាងទាំងពីគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីវិធី ។
ដោយឡែកនៅស្រុកថ្ពងកាលពីវេលាម៉ោង១រសៀល ទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបញ្ច្រសទិសគ្នា នៅលើផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុងភូមិតាំងស្ដុក ឃំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះអឿន ហ័រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំមានជយ័ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បើកបរមកពីទិសខាងកើតដល់ចំណុចខាងលើ បានរេចង្កូតមកបុកអ្នកជិះម៉ូតូមកពីទិសខាងលិចនៅខាងស្ដាំពេញទំហឹងតែម្ដង ។ ចំណែកអ្នកជិះម៉ូតូឈ្មោះសៀង ភរម្យ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទឹកលង ឃុំរុងរឿង រងរបួសជាទម្ងន់បានបញ្ជូនទៅមន្ទីរពេទ្យ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាក់លេខ កំពង់ស្ពឺ 2A4623 ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខ1BH 5217 ភ្នំពេញ ខូចខាតជាងហុកសិបភាគរយ ចំពោះវត្ថុតាងបានបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចំាការដោះស្រាយ ៕ សេនាស័ក្តិ