ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលប្រតិបត្តិការ ចុះត្រួតពិនិត្យបទល្មើសគ្រឿងញៀន ចាប់ពីវេលាម៉ោង១២យប់អធ្រាត្រថ្ថៃទី២៩រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៣០ សីហា នៅចំណុចក្លឹបកំរាំឌីស្កូ ខារ៉ាអូរខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង ក្លឹបហ្គោលថោន និងក្លឹបថាច់ ដោន ក្លឹបឡាហ្វ៊ីរ៉ា ជនជាតិចិនជួល។
ចុះត្រួតពិនិត្យសមត្ថកិច្ចរកឃើញត្ថុតាងឧបករណ៍ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបថាច់ដោននិងក្លឹបឡាហ៊្វីរ៉ា ក្រុងប៉ោយប៉ែត មានការសង្ស័យទីតាំងនេះអាចមានការប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមូយចំនូនយកទៅសាកសួរធ្វើតេស្ថ៍ទឹកនោម។
ដោយឡែកម្ចាស់ទីតាំងលោកព្រះរាជអាជ្ញា ឱ្យធ្វើកិច្ចសន្យា មិនឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀនតទៅទៀតបានទេ៕ សំ វិច្ឆិកា