ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងប បន្ទាប់ពីប្រជាពលរដ្ឋដើររកបេះបន្លែបានធុំក្លិនស្អុយចេញពីបន្ទប់ទឹក ក៏ទៅរកមើលស្រាប់តែប្រទះឃើញសពដែលមានក្កិនស្អុយ និងរលួយអស់ទៅហើយទើប រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យ ។
ករណីប្រទះឃើញសពនេះ កើតឡើងកាលពីរសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល មានឈ្មោះ ទឹង ពៅ ភេទស្រី អាយុ៤៥ឆ្នាំ និងប្តីឈ្មោះស ហន អាយុ៥៥ឆ្នាំ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរាយការណ៍ មកសមត្ថកិច្ចថា បានប្រទះឃើញសាកសពស្រ្តីមិនស្គាល់អត្តសញ្ញាណ១នាក់ អាយុប្រហែល២៥ឆ្នាំ ដេកស្លាប់ក្នុងអាងបន្ទប់ទឹក មានសភាពស្អុយរលួយ ក្នុងដីចំការរបស់ឈ្មោះសំ ប៊ុនណ្ណារិទ្ធ (អភិបាលរងខេត្តស្វាយរៀង ផ្ទះទុកចោល) ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខណៈពីរនាក់ប្តីប្រពន្ធទៅបេះស្លឹកកន្រ្ទោប នៅក្បែរបង្គន់ខាងក្រោយផ្ទះរបស់ឈ្មោះសំ ប៊ុនណ្ណារិទ្ធ ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ជំនាញបានធ្វើកោសល្យវិច័យ បន្តការត្រួតពិនិត្យសពនៅឡើយ មិនទាន់បញ្ជាក់ណាមួយថា ស្ត្រីរងគ្រោះរស់នៅទីណា ឈ្មោះអ្វីនោះទេ ព្រោះបើតាមអ្នកស្រុកតំបន់ខាងលើ មិនមានបាត់សមាជិកគ្រួសារឡើយ ។
សូមបញ្ជាក់ថា ផ្ទះកើតហេតុខាងលើ ជាផ្ទះដែលគេទុកចោលជាកម្មសិទ្ធិរបស់លោកអភិបាលរង ខេត្តស្វាយរៀងសំ ប៊ុនណ្ណារិទ្ធ ៕សេនាស័ក្តិ