ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចព្រះមហាសុមេធាធិបតីកិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមរំលាយសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះចៅអធិការវត្តតេជះភ្នំស្រង់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោក ស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអធិបតីផ្ដល់ព្រះអគ្គី ដល់សព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះ រាជាណាចក្រកម្ពុជា ទីប្រឹក្សសាលាគុណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ បានអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២:៤៥នាទី រំលងអាធាត្រ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ដោយរោគាពាធ ។

សពត្រូវបានតំកល់នៅលើឧបដ្ឋានសាលា វត្តតេជះភ្នំស្រង់ រហូតដល់ថ្ងៃ ព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះទើបដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋាន ដើម្បីប្រារព្ធឈាបនកិច្ច រំលាយព្រះសព លុះព្រឹកឡើងថ្ងៃសុក្រ ទី៣១ ខែ ឆ្នាំដដែល វេលាម៉ោង ៩:០០ព្រឹក រាប់បាត្រព្រះសង្ឃ ១០៨អង្គ ប្រគេនយាគូរព្រះសង្ឃ វេភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

នៅពេលបន្ដិចទៀត នេះព្រះរូប ព្រះកាយរបស់ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះអគ្គីនិងលេបត្របាក់ឆាបឆេះ នឹងឃ្លាតឆ្ងាយពីយើងទាំអស់គ្នា ប៉ុន្ដែអ្វី ៗដែលនៅសេសសល់ ពុំអាចរលត់ រលាយទៅ បាននោះ គឺសេចក្ដីល្អ អំពើល្អ កិត្ដិយស សេចក្ដីថ្លៃ ថ្នូរ ភាពសកម្មអំណត់ព្យាយាម ម៉ឺងម៉ាត់ក្នុងការងារ នៅតែស្ថិតនៅជាប់ក្នុងអារម្មណ៏ នៃយើងជានិច្ចកាល គ្មានថ្ងៃបំភ្លេចបានឡើយ ហើយយើងនិងរក្សានូវ ឧត្ដមគតិ មន សិការជាតិ និងគំរូវីរភាព ដ៏ថ្លៃថ្លា របស់ព្រះអង្គ ឱ្យស្ថិតស្ថេរជានិរន្ដតទៅ ។

ស្នាដៃ ព្រះហ្មបញ្ញា វ៉េង វុទ្ធី ចាប់តាំងពីបានបំពេញជាបព្វជិត ហើយព្រះអង្គបានខិតខំប្រឹងប្រែងបដិបត្ដិធម៏វិន័យព្រះសម្មាសម្ពុទ្ធមានព្រះត្រ័យបិដកជាគោល ហើយព្រះអង្គក៏ជាអ្នកសិក្សា ស្រាវជ្រាវ ផ្នែកត្រ័យភូមិ ត្រ័យវេទ ត្រ័យយុទ្ធ និងត្រ័យដារផងដែរ ហើយក៏បានខំប្រឹងប្រែង កសាងវត្ដតេជៈភ្នំស្រង់ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ឱ្យក្លាយទៅជាទីសក្ការៈគោរពបូជាសម្រាប់មហាពុទ្ធបរិស័ទគ្រប់ស្រទាបវណ្ណៈ ។ វត្ដតេជៈភ្នំស្រង់នេះជាវត្ដថ្មីសុទ្ធក្រោមការដឹកនាំប្រកបដោយភាព ឈ្លៀសវៃ និងប៊ិនប្រសព្វធ្វើឱ្យវត្ដនេះក្លាយទៅជាវត្ដដ៏អស្ចារ្យប្រកបដោយភាពល្បី ល្បាញ និងក្រោមការជួយ ឧត្ថម្ភដោយជ្រះថ្លាផ្ទាល់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សំរិត

 


ចែករំលែក៖