ព័ត៌មានទាន់ហេតុការណ៍៖

លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ​នេះ​ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​ ។

សូម​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ ,​ តុលាការ​កំពូល​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​២២​ ខែ​សីហា​ កន្លងមក​ សម្រេច​មិន​ដោះលែង​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ​ ដោយ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល​ និង​ ជា​អ្នក​នាំ​ពាក្យ​ផងដែរ​ ។

​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី១៥ឆ្នាំ​ដល់៣០​ឆ្នាំ​៕ចេស្តា


ចែករំលែក៖