ព័ត៌មានទាន់ហេតុការណ៍៖

ដល់ម្លឹងផង! បុរសប្រមាណជិត៣០នាក់ ត្រូវស្រី្តម្នាក់ប្តឹងពីបទរំលោភ

ចែករំលែក៖

កំពង់ស្ពឺ៖ ស្រ្តីម្នាក់ប្តឹងទារសំណងពីបុរស១ក្រុម មានគ្នាជិត៣០នាក់ ចោទពីបទរំលោភសេពសន្ថវៈជាក្រុម ដោយបុរសខ្លះ ត្រូវស្ត្រីម្នាក់នេះ ទារប្រាក់ចាប់ពី៤០មុឺនរៀលដល់១លានរៀល ។

នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បុរសរងគ្រោះដែលមានប្រពន្ធ កូន និងមានមុខរបរត្រូវត្រឹម តាមរយៈភ្នាក់ងារព័ត៌មាន ប្រចាំខេត្តកំពង់ស្ពឺ បានរៀបរាប់ថា ពួកគាត់បានរងគ្រោះ ដោយស្ត្រីឈ្មោះ សែម ស្រីយុទ្ធ អាយុប្រហែល៣០ឆ្នាំ រស់ភូមិព្រៃរំដួលខាងកើត ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ស្រ្តីរួបនេះ បានប្តឹងមនុស្សប្រុសចំនួន៣ ភូមិ មានក្មេង មានចាស់ជិត៣០នាក់ គួរអស់សំណើច និងជារឿងដ៏ចម្លែកបំផុត ។

បុរសនោះបានលើកឡើងទៀតថា សូម្បីតែឪពុករបស់លោកដែលមានវ័យចំណាស់ ក៏ត្រូវស្ត្រីនោះចោទប្រកាន់ និងទារលុយយ៉ាងអយុត្តិធម៌ ។ មូលហេតុដែលមានបុរសមួយចំនួន បានបង់លុយ គឺហេតុផលដោយសារតែខ្ជិល និងខ្មាស់គេតែម្តង ខណៈដែលពួកគេមិនបានប្រព្រឹត្តបែបនេះ។

បុរសរងគ្រោះថា «មកដល់ពេលនេះ មានមនុស្សមិនតិចជាង១០នាក់ទេ បានយកលុយទៅបង់ឲ្យម្តាយស្ត្រីខាងលើ ហើយលុយដែលបានបង់គឺមានម្តាយ និងឪពុកជាអ្នកទទួល ដោយគ្មានមុខកូនស្រីឡើយ។ អ្វីដែលហួសចិត្តបំផុតនោះ ស្រ្តីខាងលើ ប្តឹងទារលុយពីបុរសទាំងនោះក្នុងម្នាក់ៗ ចាប់ពី៤០ម៉ឺន ទៅ១លានរៀល»។

លោកមេឃុំបរសេដ្ឋ ចាន់ ថុល បានប្រាប់ភ្នាក់ងារព័ត៌មាននៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា លោកបានប្រើមន្ត្រីឲ្យទៅសម្របសម្រួលស្ងាត់ៗនៅនិងភូមិ ហើយលោកទទួលស្គាល់ថា មានមនុស្សចំនួន៣ភូមិមែន ដែលត្រូវស្ត្រីនោះចោទ។

លោកមេឃុំបានបញ្ជាក់ថា បុរសទាំងអស់ដែលត្រូវចោទ គឺមិនច្រើនដល់ទៅ៣០នាក់ទេ។ លោកមេឃុំហ៊ានអះអាងថែមទៀតថា ស្ត្រីខាងលើមានសតិមិនគ្រប់ (ឆ្កួត) ឬ(សសៃប្រាសាទ)ទៅវិញ ចំពោះបុរសរងគ្រោះដែលស្ត្រីនោះចោទ បែរជាលោកមេឃុំមិនអះអាងជួយពួកគាត់ទៅវិញ។

ដោយឡែក អធិការនគរបាលស្រុកបរសេដ្ឋ មិនបានដឹងរឿងរ៉ាវខាងលើនេះទេ ហើយលោកកំពុងស្រាវជ្រាវអំពីរឿងនេះឲ្យស៊ីជម្រៅ ។ ស្ត្រី និងម្តាយ ដែលជាដើមបណ្តឹង ភ្នាក់ងារព័ត៌មាន មិនអាចទំនាក់ទំនងឲ្យបំភ្លឺបានទេ។

តាមព័ត៌មានមួយចំនួនបានឲ្យដឹងថា អនុប្រធានភូមិម្នាក់ត្រូវបានគេសង្ស័យថា ជាអ្នកជួយរៀបគម្រោងនេះដើម្បីបានលុយផងដែរ ។

មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ «បទរំលោភអំណាច» បានចែងថា អំពើប្រព្រឹត្តដោយ​អ្នករាជ​ការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈ​តាមការបោះឆ្នោតនៅក្នុង​ការបំពេញ​មុខងា​ររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួល​បានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ​ជាប្រាក់ពី៤.០០០.០០០ (បួនលាន) រៀល ទៅ១០.០០០.០០០ (ដប់លាន) រៀល។ បទល្មើសនេះ ត្រូវផ្តន្នាទោស​ដាក់ពន្ធនាការពី៥ឆ្នាំ​ ទៅ១០ឆ្នាំ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព ៕ សេនាស័ក្តិ

 


ចែករំលែក៖