ព័ត៌មានទាន់ហេតុការណ៍៖

អបអរពលរដ្ឋនៅសង្កាត់ចោមចៅទី១ទទួលបានផ្លូវមួយខែពីលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបង្ហាញសកម្មភាពមនុស្សធម៌បន្តបន្ទាប់ ជួយដល់សង្គម ពេលនេះ អតីតតារាចម្រៀងឡើងជាឧកញ៉ា វ័យក្មេង លោក ឡេង ណាវ៉ាត្រា បានចំណាយថវិកាផ្ទាល់ខ្លួន កសាងផ្លូវមួយខ្សែជូនដល់ប្រជាពលរដ្ឋក្នុងតំបន់សង្កាត់ចោមចៅទី១ ធ្វើដំណើរបន្ត។ ផ្លូវបេតុងថ្មីនេះ ត្រូវបានចំណាយថវិកាសរុបមិនក្រោម១០ម៉ឺនដុល្លារអាមេរិកនោះទេ ។

ម្ចាស់មុខជំនួញអចលនទ្រព្យ និងជាអតីតពលករនៅប្រទេសកូរ៉េ លោក ឡេង ណាវ៉ាត់ត្រា បានសម្រេចចំណាយថវិកាជាង១០ម៉ឺនដុល្លារ ធ្វើផ្លូវមួយខ្សែជាកាដូជូនដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី១ ធ្វើដំណើរដោយងាយស្រួល ។ ការកសាងផ្លូវនេះ នឹងក្លាយជាសមិទ្ធផលជួយដល់សង្គមថ្មីមួយបន្តែមទៀត បន្ទាប់ពីលោកធ្លាប់បានចូលរួមដល់សង្គមជាហូរហែគឺមុន និងក្រោយដែលលោកទទួលបានងារជាឧកញ៉ា និងក្លាយជាអ្នកជំនួញអចនទ្រព្យលេចធ្លោរនោះ។ ផ្លូវបេតុងមួយខ្សែ ដែលោកបានកសាងថ្មីនេះ មានកម្រាស់១តឹក កន្លះប្រវែងជាង៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្អឹងដែកស្ថិតនៅភូមិត្រពាំងរំចេកសង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ ។

សកម្មភាពជួយសង្គមនេះដែរក៏ទទួលបានការសាទរ និងកោតសរសើរចំពោះសណ្តានចិត្តអតីតតារាចម្រៀងរូបនេះ ដែលបានចែករំលែក និងជួយសម្រួលការលំបាករបស់ប្រជាជនក្នុងតំបន់ និងអ្នកឆ្លងកាត់តំបន់នេះ គ្រាដែលកន្លងមកផ្លូវមួយខ្សែនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើរពិសេសនៅក្នុងរដូវវស្សានោះ ៕ វឌ្ឍនា


ចែករំលែក៖