ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿង បានសម្រេច ហើយជិះគេចមិនរួចត្រូវបានម្ចាស់ឃើញទាន់ស្រែកចោរៗ ត្រូវបានប្រជាពលរដ្ឋដេញចាប់វាយទ្រមខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមុខហាង ភីហ្សា ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ អា ទេព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រសកដ ។
តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ដើរកាត់ក្នុងភូមិ៣ ទៅ៤ត្រឡប់ហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ មិនបានចាប់អារម្មណ៍ ជនសង្ស័យយកកូនសោទៅចាក់ ម៉ូតូ ហុងដា គុបជ្រុង សេ ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1842 ជិះចេញមក ត្រូវបានស្រ្តីម្នាក់ជាម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលអ្នកភូមិ នាំគ្នាជួយដេញតាមចាប់បាន នៅផ្លូវសហព័ន្ធរុស្សី មុខហាងភីហ្សា ស្វាគមន៍ មួយដៃ មួយជើង ឆ្អល់ខ្លួន រួចប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ នាំទៅសាកសួរ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕សុខាសែនជ័យ