ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ស្រាល៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់រយះពេល២ថ្ងៃ ក្នុងខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ រវាងម៉ូតូ២គ្រឿង កង់មួយគ្រឿង ។

បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គក្តូច ឃុំព្រៃគគីរ ស្រុកចន្រ្ទា រវាងម៉ូតូម៉ាក FTR គ្មានស្លាកលេខ ពណ៌ខ្មៅ បើកបរដោយឈ្មោះ នង សារ៉ាយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិកររស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា បើកបរពីទិសាងកើតទៅលិច មិនពាក់មួកសុវត្ថិភាពទៅបុកនឹងអ្នកជិះកង់ឈ្មោះ យ៉ូវ ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គក្ដូច ឃុំព្រៃគគីរ ជិះពីកើតទៅលិច បណ្ដាលឲ្យរងរបួសធ្ងន់ ទាំងសងខាង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលេតុដោយសារតែម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ទើបបង្កករណីចរាចរណ៍នេះកើតឡើង ។

ករណីទី២ កើតឡើងកាលពីថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ ត្រង់ចំណុច ភូមិ កោះក្បានខាងជេីង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង រវាងម៉ូតូ នឹងម៉ូតូ ដោយមានអ្នកបើកបរ ឈ្មោះ តឹក ភារម្យ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ សែនត ឃុំ ចន្រ្ទា ស្រុក ចន្រ្ទាខេត្ត ស្វាយរៀងមុខរបរ កម្មករោងចក្រជាបើកបរម៉ូតូម៉ាក់ហុងដាទ្រីម ពណ៌ខ្មៅ ស្លាក់លេខស្វាយរៀង 1G 8991 ទៅបុកនឹងម៉ូតូRSX) ស្លាកលេខ95B1 .280.40 មានម្ចាស់ ឈ្មោះ នង ឡុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិ កោះក្បានខាងជេីងឃុំសំរោង ស្រុក ចន្រ្ទា ដែលធ្វេីដំណេីរបញ្រ្ចាសទិសគ្នា ពីជេីងទៅត្បូងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសម្រាក់ព្យាបាលនៅប្រទេសវៀតណាម ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាឃុំសំរោងរង់ចាំការដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖