ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ធ្វើអត្តឃាតមិនដឹងមូលហេតុ បន្ទាប់ពីផឹកស្រាស្រវឹងខ្លាំង

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័ចំណាស់ម្នាក់បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ នៅក្នុងចំការស្វាយចន្ទីខាងក្រោយផ្ទះ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៥៣នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចចំការស្វាយចន្ទី ក្រោយផ្ទះចម្ងាយ២០០ម៉ែត្រ ស្ថិតភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចងកស្លាប់ ឈ្មោះត្វែត ញី អាយុ៥៥ឆ្នាំ ភេទប្រុស ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះផឹកស្រាស្រវឹងយ៉ាងខ្លាំង លុះព្រឹកឡើង ស្រាប់តែគេប្រទះឃើញចងកស្លាប់តែម្តង ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋាន និងនគរបាលបច្ចេកទេសជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យបញ្ជាក់ថា បុរសខាងលើ ពិតជាបានចងកធ្វើអត្តឃាតពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត

 


ចែករំលែក៖