ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរម្នាក់ត្រូវរថយន្តប៊ីអាប់បុកស្លាប់នៅប្រទេសថៃ

ចែករំលែក៖

ថៃ៖ បុរសជាពលករខ្មែរម្នាក់កំពុងជិះកង់ត្រូវរថយន្តប៊ីអាប់បុក ខ្ទាត់ចម្ងាយ៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងស្រុក ឧ ថៃ ខេត្ត ព្រះនគស្រីអាយុធ្យា កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកអនុសេនីយ៍ទោ ប្រះស៊ិតធិឆៃ ឆបធម្ម រងអធិការនគបាលស្រុក ឧ ថៃ ទទួលបានសេចក្ដីរាយការណ៍ ករណីរថយន្តបុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ម្នាក់ លើដលផ្លូវអាស៊ី របស់ផ្លូវភ្លោះចូលក្រុងបាងកក ចំណុចគីឡូម៉ែត្រលេខ១៩ មុខភូមិ ក្រូហ្វ វីល អាយុធ្យា ឃុំ ធ្នូ ស្រុកឧ ថៃ ខេត្តព្រះនគស្រីធយុធ្យា ទើបប្រញ៉ាប់ទៅត្រួតពិនិត្យ រួមជាមួយមន្រ្តីសមាគម អាយុធ្យារួមចិត្ត ។ នេះបើយោងតាមការចុះផ្សាយ តាមគេហទំពរ័ក្នុងស្រុករបស់ថៃ។

នៅកន្លែងកើតហេតុ ប្រទះឃើញអ្នកស្លាប់ គឺបុរសម្នាក់ មានឈ្មោះ ចន សុភក្រ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្នាមរបួសត្រង់ក្បាល នឹងដងខ្លួន ឈាមហូរចេញមកយ៉ាងច្រើន នៅក្បែរនោះប្រទះឃើញកង់ ពណ៌ខ្មៅ រងការខូចខាតធ្ងន់ធ្ងរ ថែមទាំងប្រទះឃើញ រថយន្តប៊ិកអាប់ អ៊ីស៊ុយៗ ឌីម៉េច ពណ៌ខ្មៅ ពាក់ស្លាកលេខ បត1545 ស៊ីង បុរី រងការខូចខាតផ្នែកខាងមុខ ។

សមត្ថកិច្ចសាកសួរ បុរសឈ្មោះ វរ៉ាវុធ ហាស់រង្ស៊ី អាយុ៤០ឆ្នាំ អ្នកបើករថយន្តប៊ិកអាប់ បាននិយាយថា៖ខ្លួនបើកឡានមកពីក្រុងថេប ហើយឡើងស្ពានបត់ឡាន ដើម្បីត្រឡប់ទៅផ្ទះ នៅស្រុកឧ ថៃ លុះបកដល់កន្លែងកើតហេតុ ដែលជាផ្លូវភ្លោះ ខ្លួនបើកឡានក្បែរផ្លូវខាងស្ដាំបំផុត បន្ទាប់មកឃើញជនរងគ្រោះ ជិះកង់មក ធ្វើឲ្យឡានរបស់ខ្លួន បុកចំពីមុខយ៉ាងខ្លាំង បណ្ដាលឲ្យជនរងគ្រោះ នឹងកង់ ខ្ទាតចម្ងាយ៥០ម៉ែត្រ ។

ដោយឡែកលោក អនុសេនីយ៍ទោ ប្រះស៊ិតធិឆៃ ថ្លែងថា៖ក្រោយពីសាកសួរ ភរិយាជនរងគ្រោះ ដែលជាជនជាតិខ្មែរដូចគ្នា បានឲ្យដឹថា៖ជនរងគ្រោះជាជាងកំបោ នៅភូមិក្រូហ្វ វីល អាយុធ្យា៣ ជិតកន្លែងកើតហេតុ ដោយជនរងគ្រោះបានជិះកង់ ទៅទិញរបស់ខាងក្រៅភូមិ ហើយក៏ជួបឧបទ្ធវហរតុ ត្រូវរថយន្តបុកស្លាប់ ខាងសមត្ថកិច្ចតម្រួត បានាំខ្លួនអ្នកបើកឡានបង្ក ទៅសួរនាំ នៅអធិការដ្ឋានតម្រួត ស្រុកឧ ថៃបន្ត នឹងមន្រ្តីសមាគម អាយុធ្យារួមចិត្ត បានយកសាកសពជនរងគ្រោះ បញ្ជូនទៅឲ្យផ្នែកធ្វើកោសល្យវិច្ច័យ ស្រុកឧ ថៃបន្ត ៕ វណ្ណា


ចែករំលែក៖