ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់ប្រើថ្នាំញៀនហួសកម្រិតម្នាក់យកកាំបិតចិតបន្លែ ក្នុងហាងលក់ស៊ុបចង្កាក់ យីហោ Volcanoអារ.កខ្លួនឯងរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រឹត ទាញកូនកាំបិតចិតបន្លែអារ.កខ្លួនឯង រងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខហាងស៊ុបចង្កាក់ Volcano ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើឈ្មោះកែវ​ ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ តន់​ សុីណេត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុស ស្រី៣នាក់ និងមានផ្ទៃពោះកូនម្នាក់អាយុ៥ខែ អ្នកទាំងអស់គ្នា ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំងពីរនាក់ប្តីប្រពន្ធ បានយកកូនប្រុស្រី២នាក់តូចៗ មកផ្ញើឲ្យម្តាយមើលថែឲ្យនៅក្នងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ព្រោះគ្មានអ្នកមើលថែកូន ដើម្បីត្រឡប់ទៅធ្វើការវិញ ខណៈជិះរ៉ឺម៉កទាំងអស់គ្នាមកផ្លូវបត់ចូលផ្ទះម្តាយ ក៏ចុះពីលើរុឺម៉កទាំងអស់គ្នាភ្លាមនោះបុរសជាប្តីបានរត់ទៅចូលឡានតែបានគាត់(ប្រពន្ធ) ចាប់ឃាត់ទាន់ពេល ។

ប្រភពដដែលបន្តថា បន្ទាប់ពីឃាត់ប្តីរួចហើយ ពួកគេទាំងអស់គ្នា មិនបានដើរចូលផ្ទះម្តាយទេ ដោយបុរសជាប្តីពរកូនស្រីដើរតាមបណ្តោយផ្លូវជាតិលេខ៥ពីជើងទៅត្បូង ហើយនាងជាប្រភពដឹកដៃកូនប្រុស ដើរតាមអង្វរហៅឲ្យចូលទៅផ្ទះម្តាយ តែប្តីមិនស្តាប់ ក៏ដើររហូតដល់ចំណុចកើតហេតុ បុរសជាប្តីឃើញកូនកាំបិតចិតបន្លែនៅទល់មុខហាស៊ុបចង្កាក់ Volcano បានដាក់កូនស្រីចុះហក់ទៅទាញ់កាំបិតចិតបន្លែអារកខ្លួនឯង ហូរឈាមស្រោចខ្លួន រងរបួដធ្ងន់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយករ៉ឺម៉កម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសម្តេចឪគីឡូមែត្រលេខ៦ ដោយសាររបួសធ្ងន់ធ្ងរពេកបានដឹកបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ៕ អារុណរះ


ចែករំលែក៖