ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងពីរក្រុមជិះម៉ូតូដេញវាយគ្នា ឪពុកម្តាយសម្របសម្រួលគ្នា

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់បានរងរបួសបែកក្បាល ខណៈដែលក្រុមបងធំ មួយក្រុម បានជិះម៉ូតូពីរគ្រឿង មានគ្នា៤នាក់ បានយកខ្សែក្រវាត់វាយទៅលើ យុវជន៣នាក់ បណ្តាលឲ្យរងរបួសចំក្បាលម្នាក់ ។

ក្រុមជនបង្ក ក្រោយពីកើតហេតុរួច ត្រូវបានឪពុកម្ដាយជនរងគ្រោះ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចជំនាញនៃស្នងការខេត្តប៉ៃលិន ក៏ចុះ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានបក្ខពួក ដែលសមគំនិតបានម្នាក់ រីឯជនដៃដល់ ៣នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ មូលហេតុសារ គំនុំ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត នៅចំណុចជិតសួនកុមារ ក្នុងភូមិប៉ាហ៊ីក្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចជំនាញនៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន (រងរបួសបែកក្បាលផ្នែកខាងស្ដាំ) ។ រីឯយុវជនសង្ស័យម្នាក់ ដែល
ឃាត់ខ្លួនឈ្មោះ ចយ ចំណាប់ ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់
ប៉ៃលិន ក្រុងប៉ៃលិន ។

សមត្ថកិច្ចជំនាញបានបន្តថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីឪពុក ម្ដាយជនរងគ្រោះរួច ខាងឪពុកម្ដាយជនសង្ស័យទាំង៤នាក់បានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង ៕ ស សារ៉េត


ចែករំលែក៖