ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ចុះមុជទឹកស្រះរអិលជើងធ្លាក់ចូលកន្លែងជ្រៅលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់មានជំងឺប្រចាំកាយ ចុះមុជទឹកលង់ស្លាប់ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេត សេង ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុនពេលកើតហេតុស្រ្ដីរងគ្រោះចុះងូតទឹកស្រះ ស្រាប់តែរអិលជើង ធ្លាក់ចូលកន្លែងជ្រៅ លង់ស្លាប់ដោយគ្មានអ្នកណាដឹង ។ ជនរងគ្រោះ មានជំងឺប្រចាំកាយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យ លើសាកសពរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត៎ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖