ព័ត៌មានទាន់ហេតុការណ៍៖

កូនចិត្តខ្លាំងខឹងម្តាយស្ដីបន្ទោសលួចទៅចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់គិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ក្រោយពីម្ដាយបានស្ដីបន្ទោសបន្ដិចបន្ដួច ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ទីម សារូ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ស៊ឹម ជីម ភេទស្រី អាយុ ៥០ឆ្នាំត្រូវជាម្ដាយបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩ កូនប្រុសខ្ញុំបានជិះម៉ូតូត្រឡប់មកពីផឹកស៊ីវិញ គាត់ក៏បាននិយាយស្ដីបន្ទោសឲ្យថាកូនឯងកុំដើរលេងយប់ជ្រៅៗពេកប្រយ័ត្ន មានរឿងរ៉ាវ ពេលនោះកូនប្រុសគាត់មិនបានចូលផ្ទះដេកទេ ជិះម៉ូតូចេញទៅបាត់ លុះព្រឹកឡើងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក៏មិនទាន់ត្រឡប់មកផ្ទះទេ ខ្ញុំមិនបានដើររកព្រោះ កន្លងមកវាតែងដើរលេងបាត់ៗ មិនសូវនៅផ្ទះទេ ដល់ម៉ោង១៦.៣០នាទីល្ងាច ខ្ញុំបានដឹកថ្មទៅចាក់ទុកនៅដីចំការស្វាយចន្ទីខាងលិចវត្តសំរោងចំងាយ ១០០ម៉ែត្រ ពេលទៅដល់ខ្ញុំបានឃើញម៉ូតូរបស់កូនប្រុសខ្ញុំនៅក្រោមដើមស្វាយចន្ទី ហើយក៏ដើរទៅមើលស្រាប់តែឃើញកូនប្រុសខ្ញុំចងក និងក្រមាពណ៌ខៀវ ទៅនឹងដើមស្វាយចន្ទី ស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាល សាមគ្គី បានចុះដល់កន្លែងកើតឃើញសាកសពមានសភាពហើម។

តាមការពិនិត្យវិភាគ កន្លែងកើតហេតុបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ មូលហេតុ ខឹងនិងម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួច ។

ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖