ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ មានលក់នំឈ្នះពានរង្វាន់ថ្នាក់ជាតិជាច្រើនមុខ

ចែករំលែក៖

រាជធានីភ្នំពេញ ២០ កញ្ញា ២០១៨ ចង់ពិសានំដែលឈ្នះពីការប្រកួតថ្នាក់ជាតិមែនទេ! បើដូច្នេះ សូមអញ្ជើញមកណាហ្គាវើលដ៍ដើម្បីជាវនំទាំងនេះដែលច្នៃយ៉ាងពិសេសតាមបែបបុរាណ និងប្រពៃណីដោយមេចុងភៅឈ្នះពានរង្វាន់ដែលអាចពិសានៅក្នុងគ្រប់កម្មវិធីទៀតផង។

នំដែលឈ្នះពានរង្វាន់ថ្នាក់ជាតិដែលអ្នកគួរតែភ្លក្សនោះ គឺនំដូងកំពត និងស្លឹកតើយដែលបានឈ្នះមេដាយមាសនៅក្នុងការប្រកួតធ្វើម្ហូបអាហារថ្នាក់ជាតិកាលពីដើមឆ្នាំនេះ។ ធានាថានំដែលមានសាច់ទន់រសជាតិស្លឹកតើយលាយជាមួយខ្ទិះដូង ចាហួយដូង សូកូឡា និងបឺរកាកាវនេះ ពិតជាមានរសជាតិឆ្ងាញ់ប្លែក! នំឈ្នះពានរង្វាន់មួយទៀត គឺនំសូកូឡាខ្មែររ៉ូយ៉ាល់ដែលមានសាច់ទន់លាយសូកូឡាដែលចាក់ជារូបប្រាសាទអង្គរវត្តដោយសូកូឡាប៊ែលហ្ស៊ិក។

ចំណែកនំរសជាតិស្វាយលាយផ្លែឈើវិញ ត្រូវបានច្នៃឡើងដោយស្វាយខ្ចី និងផ្លែឈើចម្រុះក្នុងស្រុកលាយជាមួយឈីសសម្រាប់អ្នកដែលចូលចិត្តនំទន់លាយជាមួយផ្លែឈើច្រើនមុខ។ នំឆ្ងាញ់ៗជាច្រើនជម្រើសទៀត រួមមាននំរសជាតិផ្លែរីករាយ នំប្ល៊ែកហ្វរ៉េស នំសូកូឡា នំប៊្លូបឺរី នំអូប៉េរ៉ា និងនំទីរ៉ាមីស៊ុ ។ល។ លោកអ្នកអាចមកជាវនំឈ្នះពានរង្វាន់ថ្នាក់ជាតិទាំងនេះនៅសាលទទួលភ្ញៀវនៅណាហ្គាវើលដ៍ដែលលោកអ្នកអាចពិសានៅសណ្ឋាគារណាហ្គាវើលដ៍ ឬកម្ម៉ង់យកទៅគេហដ្ឋានក៏បាន តម្លៃចាប់ពី ៣,៥០ ដុល្លារ ឬ ១៧ ដុល្លារក្នុង ១ គីឡូក្រាមសម្រាប់នំទាំងមូល។

អ្វីដែលពិសេសនោះ គឺលោកអ្នកអាចកម្ម៉ង់ឲ្យមេចុងភៅរបស់ណាហ្គាវើលដ៍តុបតែងនំ ជ្រើសរើសសាច់នំ និងស្នូលអ្វីក៏បានតាមដែលអ្នកចង់បាន! អ្នកអាចកម្ម៉ង់ទុកមុនតាមរយៈdining@nagaworld.com.

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទង ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email:phouksolinda@nagaworld.com

 

 

អត្ថបទ៖ សតារា

“នំដូងកំពត និងស្លឹកតើយ” ឈ្នះមេដាយមាស

នំសូកូឡារូបប្រាសាទអង្គរវត្ត

នំរសជាតិស្វាយឆ្ងាញ់ជាប់ចិត្ត

នំឈ្នះពានរង្វាន់ថ្នាក់ជាតិច្នៃដោយណាហ្គាវើលដ៍


ចែករំលែក៖